យល់យ៉ាងណា ពេលអាយដលប៉ុន្មានរូបនេះ លេងស្ទាយ៍សក់ខ្លីដូចគ្នាបែបនេះ?

//s5.kh1.co/00/00855383e12ac9a84330a9023820b30729679c7e.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហេតុតែទម្រង់មុខគេស្អាត ទើបបានជាតារាស្រីល្បីៗទាំងនេះ សម្រេចចិត្តកាត់សក់របស់ខ្លួន មកលេងស្ទីលសក់ខ្លីវិញ ដោយមិនស្ដាយស្រណោះ!

ថៃ៖ មនុស្សស្រីភាគច្រើន ប្រាកដជាស្រលាញ់សក់វែង ជាជាងសក់ខ្លី ពីព្រោះ ពួកគេស្រួលលេខម៉ូតសក់បានដោយសេរី តែក៏មានមួយចំនួនតូចផងដែរ ដែលប្រិយមិត្តនារី ចូលចិត្តកាត់សក់ឲ្យខ្លី ក៏ព្រោះតែ ពួកគេទាំងនោះចង់ផ្លាស់ប្តូរអ្វីដែលថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ការកាត់ម៉ូតសក់ឲ្យខ្លី តែងតែផ្តល់មកវិញនូវភាពសាកសម ឬមិនសាកសម ជាមួយទម្រង់មុខរបស់ពួកគេ ហេតុដូច្នេះហើយ វាជារឿងសំខាន់មួយនិងត្រិះរិះឲ្យបានល្អិតល្អន់ ក្នុងការសម្រេចចិត្តកាត់សក់ឲ្យខ្លី។

ទៀតសោត ប្រហែលជាអ្នកកាត់ម៉ូតសក់បែបខ្លីៗ ដែលស៊ីនឹងទម្រង់មុខរបស់ពួកគេ នឹងលាហើយ សក់ដ៏វែងអន្លាយ ក៏ព្រោះតែពួកគេ បង្ហាញឲ្យឃើញពីការលើកទម្រង់មុខមាត់ថ្មី បែរជាស្រស់ស្អាត ថែមមួយកម្រិតទៀតផងដែរ។

ជាក់ស្តែងក្រឡេកមើលតារាថៃស្រី ៥ដួង ដែលបាន ផ្លាស់ប្តូរស្ទាយ៍សក់វែងចាស់ចោល ហើយមកកាត់ខ្លីវិញ បានធ្វើឲ្យសម្រស់តារាស្រីទាំងនេះ ប្រកបដោយស៊ិចស៊ី មានភាពទាក់ទាញ គ្រប់ពេលវាលា។

ចង់ដឹងទេថាមានតារាស្រីរូបណាខ្លះ សូមតាមដានជាមួយ Khmerload ទាំងអស់គ្នា សូមទស្សនារូបខាងក្រោម៖

Kimmy Kimberley
Kimmy Kimberley
Mai Davika
Mai Davika
Gypsy Keerati
Gypsy Keerati
Pattie Ungsumalynn
Pattie Ungsumalynn
Mo Monchanok
Mo Monchanok
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T