បើចង់បន្តកុងត្រា!​ Abraham ទាមទារឲ្យ Chelsea ដំឡើងប្រាប់ពលកម្មឲ្យខ្លួនរហូតដល់ទៅ...

//s5.kh1.co/ef/efadb755864fa3846f515087ad4ca5cbd998cfc2.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Abraham ទាមទារឲ្យ Chelsea ដំឡើងប្រាប់ពលកម្មឲ្យខ្លួនរហូតដល់ទៅ១៣មុឺនផោន (ឬ១៦មុឺនដុល្លារ) បើចង់បន្តកុងត្រា

អង់គ្លេស៖ កីឡាករ Tammy Abraham ត្រូវបានគេរាយកាណ៍មកថាបានទាមទារឲ្យក្លិប Chelsea ដំឡើងប្រាក់ពលកម្មឲ្យខ្លួនរហូតដល់ទៅ១៣មុឺនផោន (ឬ១៦មុឺនដុល្លារ) ក្នុងមួយសប្តាហ៍ប្រសិនបើក្លិបចង់បន្តកុងត្រាថ្មីជាមួយរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Tammy Abraham
   កីឡាករ Tammy Abraham

គួរឲ្យដឹងដែរថាជើងស៊ុតសញ្ជាតិអង់គ្លេស បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្លិបតោខៀវ Chelsea នៅរដូវកាលនេះដោយរកបាន១៥គ្រាប់នៅក្នុង៣៩ប្រកួត ហើយក៏កំពុងតែជាប់ជាកីឡាករឈុតទី១របស់លោក Frank Lampard ផងដែរ។

   កីឡាករ Tammy Abraham
   កីឡាករ Tammy Abraham

ក្លិប Chelsea ថ្មីៗនេះបានទិញកីឡាករ Timo Werner ពីក្លិប RB Leipzig ដែលមើលទៅ កាន់តែបន្ថែមសម្ពាធឲ្យកីឡាករ Abraham ក្នុងការធ្វើយ៉ាងណាឲ្យ Chelsea មើលឃើញរូបគេជាកីឡាករជម្រើសទី១នោះ។ ជាក់ស្តែងក្លិបមួយនេះចំណាយលើកីឡាករថ្មី Werner រហូតដល់ទៅ១៧មុឺនផោន (ឬ២១មុឺនដុល្លារ) ឯណោះក្នុងមួយសប្តាហ៍។

   កីឡាករ Timo Werner និង Tammy Abraham
   កីឡាករ Timo Werner និង Tammy Abraham

យ៉ាងណាមិញ Abraham ដែលកំពុងតែមានប្រាក់ពលកម្ម៥មុឺនផោ​ន (ឬប្រមាណ៦មុឺនដុល្លារ) ក្នុងមួយសប្តាហ៍នោះ បានធ្វើការទាមទារឲ្យ Chelsea ដំឡើងឲ្យខ្លួនដល់ទៅប្រមាណ១៦ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ដើម្បីបន្តកុងត្រាថ្មី ដោយកុងត្រាចាស់របស់គេជាមួយក្លិបនឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ៕

  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T