មូលហេតុដ៏ធំមួយនេះ ដែលធ្វើឱ្យ Seo Ye-ji បដិសេធលែងស្លៀកឈុតប៊ីគីនី (មានវីដេអូ)

//s5.kh1.co/2c/2c65e6fb62cc0bedfc7d16d79c0c8c03fa0e83b3.jpg
នារី

 ០៨-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Seo Ye-ji គឺកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន និងអ្នកគាំទ្រតាមរយៈការសម្តែងនៅក្នុងរឿងភាគកូរ៉េថ្មីដែលទើបតែចេញបាន ៦ ភាគនោះគឺមានចំណងជើងថា "It's Okay to Not Be Okay"។

កូរ៉េខាងត្បូង៖ Seo Ye-ji គឺកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន និងអ្នកគាំទ្រតាមរយៈការសម្តែងនៅក្នុងរឿងភាគកូរ៉េថ្មីដែលទើបតែចេញបាន ៦ ភាគនោះគឺមានចំណងជើងថា "It's Okay to Not Be Okay"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះភាគចុងក្រោយនេះ​ គឺមានការផ្ទុះពេញបណ្ដាញសង្គមខ្លាំងមែនទែនចំពោះឈុតដែលនាងស្លៀក ឈុតពណ៌ផ្កាឈូកចេញផ្សិតដែលអាចឲ្យទស្សនិកជនបានឃើញរាងរបស់នាងដែលមានរាងតូចខ្លាំងដូចស្រមោចអ៊ីចឹង។

ក្នុងនាមជាតារាសម្តែងស្រីដែលមានកម្ពស់ ១៦៩ សង់ទីម៉ែត្រ និងទម្ងន់ ៤៣​ គីឡូក្រាមនោះ ច្បាស់ណាស់គឺនាងច្បាស់ជាសមជាមួយនឹងឈុតប៊ីគីនីហើយ។ យ៉ាងណាមិញ Seo Ye-ji គឺបដិសេធលែងហ៊ានពាក់ឈុតបែបនោះហើយ។

នៅក្នុងកម្មវិធីដែលមានឈ្មោះថា​ Knowing Bros កាលពីឆ្នាំ ២០១៧ ដែលរៀបចំឡើងដោយ JTBC នោះ Seo Ye-ji បានរៀបរាប់ប្រាប់ពីដំណើរដើមទងនៃរឿងឈុតប៊ីគីនីនេះ។ 

ដោយកាលពីជំនាន់នាងកំពុងតែសិក្សានៅប្រទេសអេស្ប៉ាញនោះ លោកយាយរបស់ Seo Ye-ji ដែលបានរស់នៅជាមួយនាងបានដេញនាងឲ្យទៅហែលទឹកនៅឯអាងហែលទឹក ប៉ុន្តែនាងបានបដិសេធដោយនិយាយថា នាងគ្មានឈុតងូតទឹក។ បើទោះបីជា Seo Ye-ji ប្រកែកក្តីក៏លោកយាយបានប្រាប់ Seo Ye-ji ឲ្យស្លៀកខោក្នុងដោយចាត់ទុកវាជាប៊ីគីនី ថែមទាំងបានអះអាងថាអាងហែលទឹកនោះគឺគ្មានមនុស្សទេ។

យ៉ាងណាមិញ លោកយាយរបស់នាងគឺបានគិតខុសទៅហើយ។ អំឡុងពេល Seo Ye-ji ចុះទៅក្នុងអាងហែលទឹកហើយ​ ស្រាប់តែមានប្រុសៗជនជាតិអេស្ប៉ាញមួយក្រុមធំបានចុះមកអាងហែលទឹកដែរ។ លោកយាយនាង​ក៏បានចង្អុលនាងថា នាងស្លៀកខោក្នុងដោយចង់ឲ្យនាងឡើងមកលើវិញ ជាហេតុធ្វើឲ្យបុរសមួយក្រោមនោះចាប់អារម្មណ៍ថានាងបានស្លៀកខោក្នុងទៅហែលទឹក។

នេះជាដើមហេតុដែលធ្វើឲ្យ Seo Ye-ji ភ័យខ្លាចលែងហ៊ានស្លៀកឈុតប៊ីគីនីតទៀតហើយ៕

ទស្សនាវីដេអូខាងក្រោម៖

វីដេអូដែល Seo Ye-ji រៀបរាប់
Seo Ye-ji
Seo Ye-ji
Seo Ye-ji
Seo Ye-ji
Seo Ye-ji
Seo Ye-ji
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T