មិនមែនជាបណ្តាសារ តែជាផែនការ (មានវីដេអូ)

//s5.kh1.co/f0/f0324e5c02eb9920ccc3f5cc71984ec76e9baae5.jpg
នារី

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់មនុស្សគ្រប់រូបប្រាកដជាមិនសូវចង់ស្តាប់ពាក្យមិនល្អប៉ុន្មាននោះទេ ដូចជា៖ ពាក្យថា បណ្តាសារ គឺពាក្យមួយ​ ដូចជាប្រផ្នូលមិនល្អមួយ ដែលគ្រួសារ មិត្តភក្តិ សាច់ញាតិ្ត រួមទាំងអ្នកនៅក្បែរខ្លួនទាំងអស់ មិនប្រាថ្នា ហើយតែងតែសុំសេក្តីសុខ និងជៀសផុតពីគ្រោះចង្រៃ។​ នៅថ្ងៃនេះ យើងខ្ញុំសូមបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បី ជៀសវាងរបស់ទាំងអស់នេះ តើលោកអ្នកចង់ដឹងដែរឬទេ?​ នេះគឺជាវដ្តអាយុកាលរបស់មនុស្សម្នាក់ៗជាមធ្យម និងសកម្មភាពដែលត្រូវធ្វើ:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. យុវវ័យ (អាយុចាប់ពីការ ចាប់កំណើតរហូតដល់អាយុ ២០ឆ្នាំ): (ចំណុចដែលគួរផ្តោតទៅលើគឺ ពេលវេលា​ និងសុខភាព ប៉ុន្តែ ហិរញ្ញវត្ថុនៅមានកំណត់)  គឺជាវ័យដែលបង្កកំណើត ដែល​មនុស្សចង់ចេះ ចង់ដឹង ចង់ស្គាល់ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជា​ បទពិសោធន៍ជីវិតថ្មីៗ តាមរយៈ គ្រួសារ​ សាលារៀន និង សហគមន៍។​

សម្មភាពដែលត្រូវធ្វើ គឺព្យាយាមសិក្សាពីចំណង់ចំណូលចិត្ត និងទេពកោសល្យខ្លួនឯង បង្កើតមិត្តភាព មនោសញ្ចេតនា (គ្រួសារ និងស្នេហា)​​ ដំណើរកំសាន្តលក្ខណៈគ្រួសារ និងមិត្តភក្តិ​​  ។​ ក្នុងវ័យនេះ គឺជាវ័យដែលចំណាយខ្ពស់ទាំងគ្មានចំណូល ឬ ចំណូលតិចតួច​។​

 ២. បឋមវ័យ (ចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ប្រហែល ៤០ឆ្នាំ): (គ្មានពេលវេលា​​ សុខភាព និងមានហិរញ្ញវត្ថុ)      ក្នុងវ័យនេះ មនុស្សព្យាយាមស្វែងយល់អំពីទំនួលខុសត្រូវនៅក្នុងជីវិត និងសង្គម ដូចជា៖​ ការបញ្ចប់ការសិក្សា ការទទួលបានការងារពេញម៉ោង ឬ ចាប់ផ្តើមធ្វើអាជីវកម្ម។​

សម្មភាពដែលត្រូវធ្វើគឺ រៀនចរចារ រៀនប្រើប្រាស់ពាក្យសំដី រៀនជំទាស់ រៀនរស់ដោយខ្លួនឯង រក្សាសុខភាព និងសម្រស់ រៀនទទួលស្គាល់កំហុស រៀនគ្រប់គ្រង់សំពាធ និងពេលវេលា។ល។​  បឋមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ចំណាយ និងចំណូល​។​

https://s5.kh1.co/__image/w=650,h=434,q=100/48/4864a024539ae5774cbb25384a34f7c8388b8436.png

៣. មជ្ឈិមវ័យ (ចាប់ពីអាយុ ៤០ឆ្នាំ រហូតដល់ប្រហែល ៦០ឆ្នាំ): (គ្មានពេលវេលា​ សុខភាពចុះទន់ខ្សោយ និងមានហិរញ្ញវត្ថុ)

      ក្នុងវ័យនេះ ជាវដ្តដ៏មមាញឹកនៅក្នុងជីវិត ទទួលសំពាធ និងគំនៀបបន្ថែម ដូចជា៖​ កិត្តិយស ទ្រព្យសម្បត្តិ អកប្បកិរិយា ពេលវេលា និងសុខភាព។​

សម្មភាពដែលគួរធ្វើគឺ ត្រូវពេញចិត្ត និងទទួលស្គាល់នូវអ្វីដែលយើងមាន កែទម្លាប់អាក្រក់ ធ្វើអោយជីវិតស្រស់បំព្រង ការអត់អោន បង្កើតស្នាដៃ និងសាងកេរ្តិ៍ ឈ្មោះ និងចុងក្រោយគឺ រៀបចំផែនការសន្សំមុនចូលនិវត្តន៍។ល។​ មជ្ឈិមវ័យ គឺជាវ័យដែលត្រូវចេះគ្រប់គ្រង់ ចំណាយ និងចំណូល​។​

៤. បច្ឆិមវ័យ (ចាប់ពីអាយុ ៦០ឆ្នាំ រហូតដល់ប្រហែល ៨០ឆ្នាំឡើងទៅ): (ពេលវេលា សុខភាពទ្រុឌទ្រោម និងហិរញ្ញវត្ថុមានកំណត់)

      មនុស្សបានឈានទៅដល់វ័យចំណាស់ ហើយវ័យនេះជីវិតគឺផុយស្រួយមែនទែន​ ដែលរួមផ្សំជាមួយ ភាពទ្រុឌទ្រោមខ្លាំង ឬ ជរា។ ក្នុងស្ថានភាពនេះ ការថែរក្សាពីក្រុមគ្រួសារ កូនចៅ គឺជាសកម្មភាពដែលជីដូនជីតាគ្រប់រូបរំពឹងទុក​។ ប៉ុន្តែ ប្រសិនបើការគិតបានផ្ទុយស្រលះ តើលោកអ្នកនឹងមានវិប្បដិសារីដូចម្តេចខ្លះ នៅពេលអ្នកឈឺស្កាត់ គ្មានអ្នកមើលថែរក្សា និងមិនអាចផ្គត់ផ្គង់ខ្លួនឯងបាន? ដូច្នេះចូលគិតត្រឡប់មកវិញម្តងទៀត ចំពោះ បឋមវ័យ និងមជ្ឈិមវ័យ ចាប់ផ្តើមបង្កើតផែនការជីវិតរបស់អ្នកទាំងអស់គ្នា ជាមួយ ដាយ អ៊ិឈិ ឡាយហ្វ៍ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតនាំមុខគេពីប្រទេសជប៉ុន លោកអ្នកនឹងទទួលបាន :

- អត្ថប្រយោជន៍បន្តែម ២០%​ រៀងរាល់ ៣ឆ្នាំម្តង

- អតិថិជន ជាមួយក្រុមហ៊ុនត្រឹមតែ ៩,៦០០$ ហើយអតិថិជននឹងទទួលបានទឹកប្រាក់សន្សំត្រឡប់ទៅវិញ​ តាមកាលកំណត់ រហូតដល់ ១០,០០០ $

- អាចចាប់ផ្តើមផែនការសន្សំ ចាប់ពី ៣,០០០ $ ឡើងទៅ ដែលមានរយៈពេល ចាប់ពី ៦ឆ្នាំ

- កញ្ចប់មួយទទួលបាន ការ ការពារ រហូតដល់ ៤នាក់ និង

- អាចទទួលបានការការពាររហូតដល់ ១៥ ដងនៃប្រាក់មូលដ្ឋាន។

ជាចុងក្រោយ សូមចាប់ផ្តើមផែនការរបស់លោកអ្នកដើម្បីទទួលបានសុខសុភមង្គល និង

សូមចុចត្រង់នេះ www.dai-ichilife.com.kh/products/savinghttps://www.facebook.com/DaiichiLife.Cambodia ដើម្បីទទួលព័ត៌មានបន្ថែម ឬ សូមទូរសព្ទមកលេខ៖ 023 955 333 ឬ ទំនាក់ទំនងដោយឥតគិតថ្លៃមក 1800 201 202 ។​

+ អត្ថបទខាងលើត្រូវបានដកស្រង់ និងកែសំរួលតាមរយៈវេបសាយខាងក្រោម :                 

Kendall Wood, (2013), The 20 Things You Need To Do In Your 20s , https://www.elitedaily.com/life/20-things-you-need-to-do-in-your-20s

Shana Lebowitz and Rachel Gillett (2020), 20 things to master before you turn 40, https://www.businessinsider.com/things-to-do-in-30s-by-age-40-2018-6

*** Sally Stich (2014),10 Things Everyone Should Do Before Turning 60, https://www.nextavenue.org/10-things-everyone-should-do-turning-60/

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/71/71b8cfe0e3f9f4e55741cb7a33b56e2195293e9b.jpg

ពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក​​​ !

 ០៨-តុលា-២០២០ 
 ៨ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T