អ្នកណាថា Justin ព្រាននារី មើលទង្វើបែបសុភាពបុរស មានចំពោះប្រពន្ធគេផង

//s5.kh1.co/d0/d04f44ce70b8d24eba9de31086993f211c6968fa.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាមួយទង្វើបែបនេះ ប្រហែលជាប្តីល្អប្រចាំឆ្នាំមិនអាចត្រូវបានផ្តល់ឱ្យនរណាម្នាក់ក្រៅពី Justin នោះទេ!

បរទេស៖ ជីវិតគូជាស្វាមី និងភរិយា របស់តារាចម្រៀងប៉ុប លោក Justin Bieber និងនាង Hailey ត្រូវបានគេសង្កេតឃើញថា ពួកគេកាន់តែផ្អែមល្អែម ចាក់ទឹកមិនលេច និងសាងសុភមង្គលជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់ពីកាលស្រលាញ់គ្នាពីដំបូងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជារឿងមួយដែលបានធ្វើឲ្យ មហាជនរាល់គ្នាកោតសរសើរ ចំពោះជីវិតគូរបស់ពួកគេ ដែលស្រលាញ់គ្នា ស្មើដើម ស្មើចុង ជាពិសេសនោះ មានហ្វេនៗជាច្រើន បានមានចិត្តលួចច្រណែន ជាមួយនឹងភរិយាទៀតផង ដែលបានទទួលការថ្នាក់ថ្នម និងសោយសុខ អមដោយទ្រព្យវាល់លាន របស់តារាចម្រៀងរូបនេះ។

ជាក់ស្តែង កាលពីថ្មីៗនេះ មានប្រភពគេហទំព័របរទេសមួយ បានចងក្រងរូបភាពទង្វើរបស់ Justin ដែលបានធ្វើទៅ លើនាង Hailey ឃើញមានទាំងការជួយយួរវ៉ាលី កាបូប ឬរបស់របរផ្សេងៗ ដែលជួយសម្រាលទុក្ខធុរៈ របស់ប្រពន្ធ នៅនិងជិតក្បែរនាង គ្រប់ពេលដែលត្រូវការ ក្នុងនាមជាប្តី។

លើសពីនេះ មហាជនជាច្រើន បាននិយាយថា Justin សុខចិត្តដើរក្បែរប្រពន្ធយ៉ាងសាមញ្ញ និងស្ម័គ្រចិត្ត រួមទាំងការពារភរិយា ដោយខ្លួនឯងគ្រប់វិនាទី សុខចិត្តមិនជួលអង្គរក្ស និងអ្នកដើរតាមឡើយ យ៉ាងណាមិញ បន្ទាប់ពីឃើញទង្វើបែបនេះ ក៏អាចដឹងថា តារាចម្រៀងរូបនេះ ស្រលាញ់ប្រពន្ធខ្លាំងយ៉ាងណាដែរ៕

សូមទស្សនារូបខាងក្រោម៖

Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Justin និងប្រពន្ធ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T