កក្រើកហើយ! ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក Kamaru Usman និងត្រូវប៉ះ Jorge Masvidal នៅលើដែនកោះប្រទេសអារ៉ាប់

//s5.kh1.co/69/69601ec6a9b18c1cced79bace8c192e7211e0871.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកទាំងពីរនឹងត្រូវប៉ះគ្នា នៅលើកោះដ៏ស្រស់ស្អាត

បរទេស៖ កីឡាករ Jorge Masvidal នឹងត្រូវប្រកួតជាមួយ Kamaru Usman បន្ទាប់សម្រេចកិច្ចព្រមព្រៀង ក្រោយជជែកគ្នាអស់១សប្ដាហ៍។ ការប្រកួតនៅលើកោះដំបូងបង្អស់របស់កម្មវិធី UFC ដែលនឹងត្រូវប្រព្រឹត្តិទៅនៅកោះ Abu Dhabi ប្រទេសអារ៉ាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សមាសភាពរបស់អ្នកទាំងពីរ
សមាសភាពរបស់អ្នកទាំងពីរ

បើយោងសេចក្ដីរាយការណ៍បានឲ្យដឹង Usman ត្រូវប៉ះកីឡាករប្រេស៊ីល Gilbert Burns ប៉ុន្តែត្រូវបានរំសាយទៅវិញដោយសារកីឡាកររូបនេះមានផ្ទុកវីរុសកូរ៉ូណា។ បន្ទាប់ពី Burns មិនអាចប្រកួតបាន កីឡាករ Masvidal ក៏បានសម្លឹងឃើញការប្រកួតនេះ។

កីឡាករ Gilbert Burns
កីឡាករ Gilbert Burns

ទោះបីជាមានការព្រមព្រៀងគ្នារវាងគូទាំងពីរ ប៉ុន្តែមុនធ្វើការប្រកួតក៏តម្រូវឲ្យ ធ្វើតេស្តស្វែងរកវីរុសកូរ៉ូណាជាមុនសិនផងដែរ។ អ្នកទាំងពីរបានតេស្តពិនិត្យនៅទីក្រុង Las Vegas ហើយលទ្ធផលបង្ហាញថាអវិជ្ជមាន ក្រោយការរង់ចាំរយះពេល២៤ម៉ោង ក្រោយមកក៏ធ្វើដំណើរ ទៅកាន់ដែនកោះ ដើម្បីត្រៀមប្រកួត។

កីឡាក​រ Jorge Masvidal
កីឡាក​រ Jorge Masvidal

ក្នុងការប្រកួតដ៏អស្ចារ្យនេះ Masvidal ទទួលបានទឹកប្រាក់តែពាក់កណ្តាលប៉ុណ្ណោះ បើធៀបទៅនឹងជំនួបដណ្តើមខ្សែក្រវ៉ាត់ពិភពលោកជាមួយ Nate Diaz កាលពីខែវិច្ឆិកាមុន។  

កីឡាករ Kamaru Usman
កីឡាករ Kamaru Usman

គួរឲ្យដឹងដែរថា Usman និង Masvidal ប្រកួតក្នុងគូឯក នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដាខាងមុខនេះ នៅលើកោះ Abu Dhabi របស់ប្រទេសអារ៉ាប់៕

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T