តំណែង Top 4 កាន់តែក្ដៅហើយ! Leicester ធ្លាក់មកលេខ៤វិញ ក្រោយស្មើគ្នាជាមួយ Arsenal (មានវីដេអូ)

//s5.kh1.co/a4/a42d5e2367638516174542d6b24b01fa05decb28.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Leicester ធ្លាក់មកលេខ៤វិញ ក្រោយស្មើគ្នាជាមួយ Arsenal ១ទល់នឹង ១

អង់គ្លេស៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានធ្លាក់មកឈរលេខ៤វិញ ក្រោយទទួលបានលទ្ធផលស្មើគ្នា ១ទល់នឹង១ ជាមួយក្រុមកាំភ្លើងធំ Arsenal ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតដែលប្រព្រឹត្តទៅនៅកីឡដ្ឋាន Emirates កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះ Arsenal ជាអ្នកបើកគណនីនាំមុខមុន នៅនាទីទី ២១ រកបានតាមរយៈខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ។ ជាមួយគ្នានេះ ក្រុមភ្ញៀវ ក៏ព្យាយាមវាយបកវិញផងដែរ តែមិនមានសំណាង ដោយបណ្ដោយឲ្យតង់ទី១ បញ្ចប់ទៅ​ក្នុងលទ្ធផល១ទល់នឹង០។

  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang
  ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

លុះឈានចូលដល់តង់ទី២ ការប្រកួតកាន់តែមានភាពតានតឹង ក្រុមទាំងពីរបានធ្វើការសម្រុកគ្នាច្រើនជាងមុន ក្នុងនោះនៅនាទីទី៧៥ Arsenal បានបាត់បង់សមាជិកម្នាក់ ដោយខ្សែប្រយុទ្ធវ័យក្មេង Edward Nketiah ដែលទើបប្ដូរចូលបាន៤នាទីនោះ ត្រូវអាជ្ញាកណ្ដាល សញ្ជាតិអង់គ្លេស លោក Chris Kavanagh ពិន័យកាតក្រហមបណ្ដេញចេញពីការប្រកួត ក្រោយកីឡាកររូបនេះ បើកបាតឈុះចំជើង ខ្សែការពារក្រុម Leicester កីឡាករ James Justin

  ខ្សែប្រយុទ្ធវ័យក្មេង Edward Nketiah
  ខ្សែប្រយុទ្ធវ័យក្មេង Edward Nketiah

បន្ទាប់ពី Arsenal សល់គ្នាត្រឹម១០នាក់ ក្រុមលោក Brendan Rodgers មិនបង្អង់យូរ បានបង្កើនការសម្រុកទៅលើក្រុមម្ចាស់ផ្ទះ យ៉ាងគំហុក ជាលទ្ធផលនៅនាទីទី៨៤ ខ្សែប្រយុទ្ធ Jamie Vardy រកគ្រាប់បាល់តាមស្មើ បានសម្រេច។

  ខ្សែប្រយុទ្ធ Jamie Vardy 
  ខ្សែប្រយុទ្ធ Jamie Vardy 

យ៉ាងណាមិញ លទ្ធផលនេះ បានទាញក្រុម Leicester ទម្លាក់ពីលេខ៣ មកឈរលេខ៤ រក្សាគម្លាតតែ៤ពិន្ទុប៉ុណ្ណោះជាមួយ ក្រុមលេខ៥ Manchester United ខណៈក្រុមបិសាចក្រហម នៅមិនទាន់ធ្វើការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៣៤នេះនៅឡើយទេ។

កីឡាករ ក្រុម Leicester 
កីឡាករ ក្រុម Leicester 

គួរឲ្យដឹងដែរថា ១គ្រាប់កាលពីយប់មិញ បានធ្វើឲ្យខ្សែប្រយុទ្ធ Aubameyang ក្លាយជាកីឡាករទី២ របស់​ Arsenal ដែលស៊ុតបានមិនក្រោម២០គ្រាប់ ក្នុង១រដូវកាលនៅ Premier League ខណៈកីឡាករដំបូងគេបង្អស់ដែលធ្វើបែបនេះបាន គឺអតីតជម្រើសជាតិបារាំង Thierry Henry

តារាង Premier League 
តារាង Premier League 

សូមទស្សនាវីដេអូ សង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T