ស្ត្រីម្នាក់នេះ ចាក់បំពេញថ្ពាល់ដោយខ្លួនឯងរហូតដល់ប៉ោង និងអះអាងថា ផ្ទៃមុខរបស់នាងមុនពេលមិនទាន់ចាក់ ដូចសត្វកណ្ដុរ

//s5.kh1.co/8e/8ef96190ad50951b3bead45c19d63526575a30e0.jpg
សង្គម

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មានឈ្មោះថា Anastasiia Pokreshchuk វ័យ៣១ឆ្នាំ មកពីរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន បានញៀននឹងការចាក់បំពេញផ្ពាល់ដោយខ្លួនឯងរហូតដល់ប៉ោង

អ៊ុយក្រែន៖ ស្ត្រីម្នាក់មានឈ្មោះថា Anastasiia Pokreshchuk វ័យ៣១ឆ្នាំ មកពីរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន បានញៀននឹងការចាក់បំពេញផ្ពាល់ ដែលមកទល់ពេលនេះ នាងចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២,០០០ដុល្លារអាមេរិកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Anastasiia បានប្រាប់សារព័ត៌មានឲ្យដឹងថា រូបនាងផ្ទាល់បានចាក់អាសុីត Hyaluronic ជាច្រើនដងទៅក្នុងថ្ពាល់ បន្ទាប់ពីទស្សនាការបង្រៀនរបស់វេជ្ជបណ្ឌិតនៅលើបណ្ដាញអុីនធឺណេត ហើយនាងក៏យល់ស្របដែរថា វាពិតជាមានគ្រោះថ្នាក់ ប៉ុន្ដែនាងចូលចិត្តយ៉ាងខ្លាំង និងមិនមានគម្រោងបញ្ឈប់ឡើយ។

ហើយទន្ទឹមនឹងនេះដែរ នាងគិតថា ផ្ទៃមុខរបស់នាងមុនពេលមិនទាន់ចាក់ គឺមានសភាពដូចជាសត្វកណ្ដុរពណ៌ប្រផេះមួយក្បាលអីចឹង។ បើទោះបីជាសព្វថ្ងៃនេះ ផ្ទៃមុខរបស់នាងមើលទៅហាក់ដូចជាចម្លែក ដែលមនុស្សគ្រប់រូបមិនចូលចិត្ត តែសម្រាប់នាងគឺពេញចិត្តយ៉ាងខ្លាំង និងមិនមានការស្ដាយក្រោយអ្វីទេ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Alex Karidis បានធ្វើការព្រមានទៅកាន់នាង Anastasiia និងអ្នកដទៃទៀត អំពីគ្រោះថ្នាក់នៃការចាក់បញ្ចូលថ្នាំដោយខ្លួនឯង ដែលគួរតែទៅរកគ្រូពេទ្យជំនាញ មានសមត្ថភាព បូករួមទាំងចំណោះដឹង និងបទពិសោធន៍យូរឆ្នាំ ជាជាងចាក់ដោយខ្លួនឯងផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Anastasiia កាលពីមុន
  នាង Anastasiia កាលពីមុន
  នាង Anastasiia កាលពីមុន និងបច្ចុប្បន្ន
  នាង Anastasiia កាលពីមុន និងបច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
 នាង Anastasiia បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T