កាន់តែអាក្រក់! ខណៈជំងឺកូវីដ-១៩ផ្ទុះកាន់តែខ្លាំង ស្រាប់តែប្រធានាធិបតីប្រេស៊ីល បានធ្វើតេស្ដរកឃើញ លទ្ធផលវិជ្ជមាននៃវីរុសនេះ

//s5.kh1.co/cb/cb9042ae167921d0e0e010483c27d1c8142ab393.jpg
សង្គម

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គាត់បានចាប់ផ្ដើមមានរោគសញ្ញា កាលពីថ្ងៃអាទិត្យ ហើយមានសីតុណ្ហភាពខ្ពស់ ក្អក និងមានអារម្មណ៍ថាមិនស្រួលខ្លួន។

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានធ្វើតេស្ដវិជ្ជមាន ចំពោះវីរុសកូរ៉ូណា។ វាជាការធ្វើតេស្ដលើកទី៤របស់គាត់ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីការវិវត្តរោគសញ្ញា រួមទាំងសីតុណ្ហភាពខ្ពស់។ ការធ្វើតេស្ដ៣លើកមុនរបស់គាត់ ចំពោះវីរុសនេះ មានលក្ខណៈអវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bolsonaro បានប្រលែងលេងម្ដងហើយម្ដងទៀត នូវហានិភ័យនៃអ្វីដែលគាត់ហៅថា «ជំងឺផ្ដាសាយតិចតួច» ដោយនិយាយទៀតថា គាត់នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរទេ។ កន្លងមក គាត់បានប្រឆាំងនឹងការបិទប្រទេស ដោយគាត់និយាយថា វាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro

គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារ លោក Bolsonaro បានធ្វើការប្រកាសនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដោយនិយាយថា គ្រុនក្ដៅដែលគាត់កំពុងតែមានបានធូរស្រាល ហើយគាត់មានអារម្មណ៍ថាប្រសើរ។ គាត់បានចាប់ផ្ដើមមានរោគសញ្ញា កាលពីថ្ងៃអាទិត្យ ហើយមានសីតុណ្ហភាពខ្ពស់ ក្អក និងមានអារម្មណ៍ថាមិនស្រួលខ្លួន។ គាត់បានបន្ថែមទៀតថា កាលពីថ្ងៃចន្ទ គាត់មានអាការៈកាន់តែយ៉ាប់យ៉ឺន ដែលជាហេតុនាំឲ្យគាត់ធ្វើតេស្ដរកវីរុសកូរ៉ូណា។

លោក Bolsonaro ស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដោយសារតែគាត់មានអាយុ៦៥ឆ្នាំ។ គាត់ក៏ធ្លាប់បាននិយាយដែរថា គាត់បានប្រើថ្នាំ hydroxychloroquine និង azithromycin​ ដើម្បីព្យាបាលជំងឺផងដែរ។ ប៉ុន្តែ វាមិនមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគនោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T