អាយដលប្រែហើយ ឃើញពាក់ម៉ាសយូរ ពេលដោះចេញម្ដង បានដឹងសម្រស់ បេនី យ៉ាំង ប្លែកខ្លាំង

//s5.kh1.co/c7/c779cc646f6e4f34ff8467b44e997a65643fc11f.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយវះកាត់កែច្រមុះជាច្រើនឆ្នាំ បេនី យ៉ាំង ហាក់មិនដែលបង្ហាញទម្រង់ច្រមុះថ្មី ឲ្យអ្នកណាឃើញណាស់ ពិសេសពេលចេញក្រៅៗម្ដង ប៉ុន្តែថ្មីៗនេះ នាងបានបង្ហាញមុខសារជាថ្មី ក្រោយជាសះស្បើយ ឃើញថា មុខមាត់ប្លែកសាហាវ។

ភ្នំពេញ៖ ចាប់តាំងពីធ្វើការ វះកាត់ធ្វើខ្ទង់ច្រមុះជាថ្មីមក រយៈពេលជិត៣ឆ្នាំមកនេះ យើងឃើញថា អតីតតារាសម្ដែង បេនី យ៉ាំង កម្របង្ហាញផ្ទៃមុខជាសាធារណៈឲ្យក្រុមអ្នកគាំទ្រ បានឃើញពីសម្រស់របស់នាងក្រោយវះកាត់រួចណាស់ គឺជាធម្មតាគេតែងតែឃើញ តារារូបនេះ ពាក់ម៉ាស បិតបាំងផ្នែកនៃច្រមុះជិតៗរហូត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា ទើបតែម្សិលមិញនេះ បេនី យ៉ាំង បានដាច់ចេញ ដោះម៉ាសចេញ និងបានថតបង្ហោះបង្អួតពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង សារជាថ្មី ក្រោយពេលដែលសភាពនៃច្រមុះរបស់នាងពេលនេះ មានការជាសះស្បើយស្ទើរតែមួយរយភាគរយទៅហើយនោះ។

អ្វីដែលគួរឲ្យចាប់អាម្មណ៍ គឺពេលនេះ មុខមាត់របស់ តារាស្រីនិយមលេងខ្លួនស៊ិចស៊ីរូបនេះ មានភាពខុសប្លែកពីផ្ទៃមុខពីមុន ស្ទើរ ៣៦០ដឺក្រេ ពោលគឺដូចមនុស្សពីរផ្សេងគ្នា មើលសឹងមិនចង់ស្គាល់តែម្ដង។

យ៉ាងណាមិញ ក្រោយ ពេលដែលបានឃើញ Idol របស់ខ្លួន ត្រឡប់មកមានសម្រស់ស្អាតដូចដើមបែបនេះ អ្នកគាំទ្រជាច្រើន មានការសប្បាយរីករាយយ៉ាងខ្លាំង ពិសេសពួកគេ មិនភ្លេចនោះទេ នូវការសរសើរម្នាក់មួយម៉ាត់ៗ ជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

បេនី យ៉ាំង ពីមុន
បេនី យ៉ាំង ពីមុន
បេនី យ៉ាំង  កែច្រមុះហើយ
បេនី យ៉ាំង  កែច្រមុះហើយ
បេនី យ៉ាំង  កែច្រមុះហើយ
បេនី យ៉ាំង កែច្រមុះហើយ
បេនី យ៉ាំង  កែច្រមុះហើយ
បេនី យ៉ាំង កែច្រមុះហើយ
បេនី យ៉ាំង  កែច្រមុះហើយ
បេនី យ៉ាំង កែច្រមុះហើយ
បេនី យ៉ាំង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T