កំពូលប៉ាប្រចាំឆ្នាំ! ​ដើម្បី​លើក​ទឹក​ចិត្តកូន​នៅ​ថ្ងៃ​ប្រ​ឡង​ ឪពុក​ម្នាក់​នេះ​សុខ​ចិត្ត​កាន់​រូប​ Jin​ ទៅ​មណ្ឌល​ប្រ​ឡង​

//s5.kh1.co/c8/c88fa506a6dc8139b4ca81ab0ca3f605554448ec.jpeg
នារី

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់នេះ បានឈររង់ចាំកូនស្រីរបស់ខ្លួនចេញពីប្រឡង ដោយមានរូបផូស្ទ័ររបស់ Jin នៅក្នុងដៃ

បុរសម្នាក់បានឈររង់ចាំកូនស្រីរបស់ខ្លួនចេញពីប្រឡង ដោយមានរូបផូស្ទ័ររបស់ Jin នៅក្នុងដៃ។ រឿងរ៉ាវនេះបាន កើតឡើងកាលពីថ្ងៃទី ៧ ខែ កក្កដា ដោយលោកប៉ាជនជាតិចិនម្នាក់បានកាន់រូបផូស្ទ័ររបស់ Jin ដែលជាសមាជិក​របស់ក្រុមចម្រៀង BTS ដែលអ្នកណាក៏ស្គាល់ថាជា «World Wide Handsome» ដើម្បីជាការលើកទឹកចិត្ត​ដល់កូនស្រីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពទាំងនោះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ Weibo ដែលជាបណ្តាញសង្គមយ៉ាងធំរបស់​ប្រទេសចិន បន្ទាប់មកក៏ត្រូវចែករំលែកទៅតាមបណ្តាញសង្គមនៅប្រទេសកូរ៉េទៀត។

Image Source: Weibo
Image Source: Weibo

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពនេះ បុរសម្នាក់នេះបានកំពុងរង់ចាំកូនស្រីរបស់គាត់ ដែលកំពុងប្រឡង ហើយរូបដែលគាត់បានកាន់នឹងដៃនោះ ត្រូវបានគេយកមកពី homma(fansite master) ដែលជាគេហទំព័រ​អ្នកគាំទ្រដ៏បំផុតរបស់ Jin ប្រចាំប្រទេសកូរ៉េ មានឈ្មោះថា A LITTLE BRAVER ។

Image Source: Twitter '@ALittleBraver92'
Image Source: Twitter '@ALittleBraver92'

មានអ្នកគាំដែលជា ARMY ជាច្រើនបាន ធ្វើការកោតសរសើរបុរសម្នាក់នោះ ដែលសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីលើក​ទឹកចិត្តដល់កូនដែលកំពុងប្រឡង ដោយមានអ្នកខ្លះបានបញ្ចេញមតិថា៖ «បើប៉ារបស់ខ្ញុំធ្វើដែរ ច្បាស់ជាគួរឳ្យអស់ សំណើចណាស់»។ ខ្លះថា៖ «ក្មេងស្រីម្នាក់នោះសំណាងណាស់ដែលមាន​ឪពុកបែបនេះ»។ «វាគួរឳ្យអស់សំណើចខ្លាំងណាស់ គិតមិនចេញសោះថា បើដើរចេញពីប្រឡងហើយឃើញរូប Jin​ អញ្ចឹង»។

នេះយើងមិនបានផ្តោតសំខាន់ពីរឿងដែលលោកប៉ាម្នាក់នេះយករូបតារាល្បីមកកាន់នោះទេ តែយើងចង់និយាយពីការ ប្រឹងប្រែងរបស់ឳពុកម្នាក់ដែលសុខចិត្តធ្វើរឿងគួរឳ្យអស់សំណើចមួយ ដើម្បីគាំទ្រលើកទឹកចិត្តដល់កូន៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T