ដឹងតែកក្រើកលីគកំពូលទាំង៥នៅអឺរ៉ុបហើយ! បើសិនជា Ronaldo អាចធ្វើរឿងមួយនេះបាននៅ Serie A

//s5.kh1.co/1d/1df2656903269f4e205f7aad661b205d206072b3.jpg
កីទ្បា

 ០៨-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បើសិនជា Ronaldo អាចសម្រេចរឿងនេះបាននោះ កីឡាករសញ្ជាតិប៊កទុយហ្គាល់រូបនេះនឹងក្លាយជាកីឡាករដំបូងបង្អស់ដែលបានជាប់ជា Top Scorer ក្នុងលីគចំនួន៣ផ្សេងគ្នា ក្នុងចំណោមលីគកំពូលទាំង៥នៅអុឺរ៉ុប ។

កីឡាកររហ័សនាមថា ម៉ាស៊ីនរកគ្រាប់បាល់ Christiano Ronaldo កំពុងតែប្រដេញគ្នាជាមួយកីឡាករ Ciro Immobile ក្នុងការកាន់តំណែង Top Scorer នៅលីគកំពូលអុីតាលី Serie A ។ បើសិនជា Ronaldo អាចសម្រេចរឿងនេះបាននោះ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះនឹងក្លាយជាកីឡាករដំបូងបង្អស់ដែលបានជាប់ជា Top Scorer ក្នុងលីគចំនួន៣ផ្សេងគ្នា ក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Immobile
Ronaldo និង Immobile
Ronaldo និង Immobile
Ronaldo និង Immobile

កន្លងមកធ្លាប់មកកីឡាករ Van Nistelrooy និង Luis Suarez ដែលធ្លាប់បានជាប់ជា Top Scorer នៅក្នុងលីគ៣ផ្សេងគ្នា ប៉ុន្តែពួកគេទាំង២នេះបានជាប់ Top Scorer តែក្នុងលីគកំពូល Premiere League និង La Liga ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប ខណៈដែលលីគ១ទៀតគឺស្ថិតក្នុងលីគលំដាប់ក្រោម។

Suarez ឈ្នះស្បែកជើងមាសនៅ Liverpool
Suarez ឈ្នះស្បែកជើងមាសនៅ Liverpool
Suarez ឈ្នះស្បែកជើងមាសនៅ Barcelona
Suarez ឈ្នះស្បែកជើងមាសនៅ Barcelona
Niselrooy ឈ្នះស្បែកជើងមាសនៅ Man Utd
Niselrooy ឈ្នះស្បែកជើងមាសនៅ Man Utd

តារាស៊ុត Christiano Ronaldo បានរកគ្រាប់បាល់បាននៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីការប្រកួតបើកសារជាថ្មីឡើងវិញ ខណៈដែលកីឡាកររូបនេះតាមជិតទាន់គ្រាប់បាល់របស់ Immobile ហើយនោះ។ យ៉ាងណាមិញការប្រកួតនៅ Serie A គឺនៅសល់រហូតដល់ទៅ៨ប្រកួតទៀត ដែលមានន័យថានៅសល់៨ប្រកួតទៀតសម្រាប់ Ronaldo និង Immobile ដើម្បីប្រជែងគ្នាគ្រងតំណែង Top Scorer ធ្វើជាម្ចាស់ស្បែកជើងមាសនៅ Serie A ៕

Ronaldo ឈ្នះស្បែកជើងមាស នៅ Premier League និង La Liga
Ronaldo ឈ្នះស្បែកជើងមាស នៅ Premier League និង La Liga
Ronaldo
Ronaldo
Ronaldo
Ronaldo
https://s5.kh1.co/__image/w=650,h=391,q=100/ed/ed0539be252393385bbbe32490b644c75fc88d85.png

ប្រភពbesoccer

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T