គីឡូស្រមោចទេ តែពេលវ៉ៃដូចក្របីឡើងក ពន្លកគុនខ្មែរទាំងពីរនាក់នេះ (មានវីដេអូ)

//s5.kh1.co/4f/4ff56211216c7504d9443413f60e6ed0b83e370e.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

ដេញវ៉ៃរត់ឡើងរត់ពេញសង្វៀនតែម្តង អាអូនទាំងពីរនេះ

ភ្នំពេញ៖ សឹងមិនគួរឲ្យជឿគូក្មេងៗខ្លួនតូច តែវាយដូចដូចក្របីកំពុងតែឡើងក សម្រុកគ្នាអត់មានដកឃ្លាសោះតែម្តង។ បង្គោលខៀវ កុមារា សុដា ចាន់បូរិន រីឯបង្គោលក្រហម កុមារ៉ា សុវណ្ណ រតនា ពួកគាត់ទាំងពីរមានអាយុមិនដល់១០ឆ្នាំផង តែមានសមត្ថភាពមិនសរសើរមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សុដា ចាន់បូរិន (ខៀវ) និង សុវណ្ណ រតនា (ក្រហម)
សុដា ចាន់បូរិន (ខៀវ) និង សុវណ្ណ រតនា (ក្រហម)

អ្នកទស្សនានៅសង្វៀនក្លិបប៉ែនកាក់ ស្រែកហ៊ោ ពេលកំពុងមើលប្អូនទាំងពីរប្រកួត ការវាយដៃប្រហែលជិត១០០ដៃ ទាត់ផងបុកនោះបុក ធ្វើឲ្យប្រិយមិត្តខ្លះអស់សំណើចហួសចិត្តនឹងសមត្ថភាពកីឡាករគីឡូស្រមោចទាំងពីរ។ ក្រោយការសម្រុកគ្នារត់ពេញសង្វៀនអស់រយះពេល៣ទឹក ចៅក្រមសម្រេចឲ្យគូនេះសើ្មគ្នា៕

ចង់ឃើញការប្រកួតដ៏ហួសចិត្ត របស់ សុដា ចាន់បូរិន​ និង​ សុវណ្ណ រតនា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T