ភ្នំពេញ ៖ ផ្នូរខ្មោចឬម៉ុងខ្មោចពីមុន គឺ ជាកន្លែងដែលធ្វើឱ្យមនុស្សខ្លាចរអាមិនហ៊ាន សូម្បីតែដើរកាត់ ក៏ព្រោះតែមានអារម្មណ៍ ភិតភ័យចំពោះព្រលឹង អ្នកស្លាប់ទាំងនោះ មកលងឫបន្លាចធ្វើបាបជាដើម ប៉ុន្ដែនៅ ពេលនេះ កន្លែងបញ្ចុះសពឥឡូវនេះ បែរក្លាយ ទៅជាកន្លែងអ៊ូរអរ និងជាទីពេញនិយម សម្រាប់ក្រុមអ្នកញៀនល្បែងជល់មាន់ ជា រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

កាលពីថ្ងៃទី១ ខែមេសា ម្សិលមិញនេះ បងប្អូនខ្មែរជាប់ សែស្រឡាយចិនម្នាក់ ដែល បានធ្វើដំណើរពីភ្នំពេញ ទៅសែនផ្នូរនៅទី នោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល  ឱ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង ១០០នាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យ បាននាំគ្នាប្រមូលផ្ដុំប្រជល់មាន់ ដាក់ លុយទ្រុងទ្រាយធំ នៅក្នុងចំការល្មត់មួយ កន្លែង ដែលព័ទ្ធទៅដោយផ្នូរខ្មោច។

សេចក្ដីរាយការណ៍មិនបានបញ្ជាក់ឱ្យដឹងថា តើអ្នកណាជាម្ចាស់សង្វៀនជល់មាន់នោះ ទេ ប៉ុន្ដែបានប្រាប់ថា សង្វៀនជល់មាន់នេះ ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ ល្ងាច ធ្វើឡើងដោយចំហរនៅក្នុងចំការល្មត់ មួយ ដែលព័ទ្ធទៅដោយផ្នូរខ្មោចនិងម៉ុង ខ្មោចក្នុងភូមិព្រែកប៉ិ ឃុំកោះធំ ស្រុកកោះធំ ខេត្ដកណ្ដាល។
ចំពោះការជល់មាន់នេះ ក្រុមអ្នកភូមិក៏ បានឱ្យដឹងថា អាជ្ញាធរក៏បានដឹងដែរ ប៉ុន្ដែគ្មាន ការបង្ក្រាបនោះទេ ដោយទុកឱ្យក្រុមអ្នក លេងមាន់ជល់នេះ នាំគ្នាភ្នាល់ដោយសប្បាយ ចិត្ដ និងត្រជាក់ល្ហឹមនៅក្នុងចំការល្មត់ ។ ការ មិនបង្ក្រាបនេះប្រហែលជាសង្វៀនមាន់ជល់នេះ ជាសង្វៀន ស្របច្បាប់ហើយមើលទៅ ស្រួលមិនស្រួលមានទាំងអាជ្ញាប័ណ្ណ និងប៉ា តង់ឱ្យប្រកបរបរថែមទៀតបានជាអាជ្ញាធរ មិនអើលពើទុកឱ្យប្រជាពលរដ្ឋ ខ្លួននាំគ្នា ប្រកបរបររកស៊ី ពីល្បែងជល់មាន់នេះ។

នៅក្នុងសេចក្ដីរាយការណ៍បានប្រាប់អំពី របៀបលេងមាន់ជល់នេះថា ក្នុងការប្រកួត គេមានមាន់ពីរ គឺតំណាងដោយពណ៌ក្រហម និងពណ៌ខ្មៅ ក្នុងនោះគេមានការតថ្លៃ ក្នុង ការដាក់ឱ្យផ្គូរផ្គង បើមាន់ក្រហម មើលទៅ ដូចជាមានប្រៀបជាងមាន់ខ្មៅ មេនៅក្នុង សង្វៀននឹងតឱ្យមាន់ក្រហម ១សង៥ មាន ន័យថា បើមាន់ក្រហមឈ្នះ យកតែតម្លៃ ដើមក្នុងការភ្នាល់ ប៉ុន្ដែនៅពេលមាន់ខ្មៅ ឈ្នះវិញ គឺយក៥ ដងនៃតម្លៃភ្នាល់ ប៉ុន្ដែពួក គេមិនបានដើរប្រមូលលុយមុននោះទេ គឺធ្វើ ការទូទាត់គ្នានៅពេលចប់ការប្រកួត ទើបមាន អ្នកដើរប្រមូល។

ក្នុងសេចក្ដីរាយការណ៍ក៏បានឱ្យដឹងទៀតថា ក្នុងការភ្នាល់មួយគូរៗ គឺមានការចាក់ រហូតដល់រាប់សិបលានរៀលឯណោះ ចុះក្នុង មួយថ្ងៃការភ្នាល់នេះ វាមិនតិចជាងរយលាន រៀលនោះទេ ព្រោះការជល់មាន់នេះ វាចាប់ ពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង៥ល្ងាច ។

ដោយៈ ស៊ាន កុសល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]