មិន​ដែល​ដឹង​សោះ​ថា ឌីជេ​ចាក់​ភ្លេង​ដ៏​ល្បី​ឈ្មោះ​ Mail​y ជួប​ស្ថាន​ភាព​បែប​នេះ​ពីមុន

//s5.kh1.co/c3/c3811dd1c3e69f28fa62922644e7385e639ceca5.jpg
នារី

 ០៧-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រប់ស្រទាប់យុវវ័យទាំងអស់ប្រាកដបានជាស្គាល់រួចមកហើយឌីជេ Maily ដែលតែងតែធ្វើឲ្យអ្នកគាំទ្របានរំសាយ​អារម្មណ៍តាមរយៈបទភ្លេងពិរោះៗបែប ROCK និងញាក់កន្តាក់អារម្មណ៍ជាដើម។

ភ្នំពេញ៖ គ្រប់ស្រទាប់យុវវ័យទាំងអស់ប្រាកដបានជាស្គាល់រួចមកហើយឌីជេ Maily ដែលតែងតែធ្វើឲ្យអ្នកគាំទ្របានរំសាយអារម្មណ៍តាមរយៈបទភ្លេងពីរោះៗបែប ROCK និងញាក់កន្តាក់អារម្មណ៍ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកម្មវិធីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហេ្វសប៊ុកបានឲ្យដឹងថា ជីវិតពិតរបស់ Maily គឺជានារីម្នាក់ដែលមានការតស៊ូ និងតែងតែជម្នះនូវរាល់ឧបសគ្គដែលកើតមានឡើង មុនពេលដែលចាប់អាជីពជាឌីជេចាក់ភ្លេងមួយរូបដ៏ល្បីនេះ នាងក៏ធ្លាប់ជាតារាសម្តែងក្នុងរឿងភាគទូរទស្សន៍បែបអប់រំមួយ ដែលមានសន្ទុះនៃការគាំទ្រជាខ្លាំងនៅអំឡុងឆ្នាំ ២០១៣ ដែលមានចំណងជើងថា រលកសំឡេង របស់ផលិតកម្ម ខ្មែរមេគង្គ។

ឌីជេ Maily កាលពីសម្តែងរឿងភាគ
ឌីជេ Maily កាលពីសម្តែងរឿងភាគ

មូលហេតុដែលនាងចាប់យកអាជីពជាតារាសម្តែងបានបន្តិច និងក្រោយមកបែរជាចាប់យកឌីជេចាក់ភ្លេងមកទល់ពេលសព្វថ្ងៃនេះ ដោយសារតែនាងចូលចិត្តការសម្តែងនៅក្នុងខ្សែភាពយន្ត និងមួយវិញទៀតក៏ចូលចិត្តស្តាប់បទភ្លេងបែបញាក់កន្ត្រាក់អារម្មណ៍នៅតាមបណ្តាញសង្គមនានា និងជាពិសេសការតុបតែងខ្លួនបែបអ៊ឺរ៉ុបដែលមានសម្លៀកបំពាក់ពណ៌ឆើតៗ។ មិនត្រឹមតែប៉ុណ្ណោះការងារជាឌីជេចាក់ភ្លេងនៅតាមភោជនីយដ្ឋាន ការប្រគំតន្ត្រី និងក្លិបរាត្រីនានានេះ នាងបានឆ្លងកាត់ការសិក្សាដោយផ្ទាល់ពីគ្រូដែលមានជំនាញផងដែរ។

ការងារទាំងអស់ដែល Maily តែងតែធ្វើកន្លងមក គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រុមគ្រួសារ មនុស្សដែលនាងស្រឡាញ់ និងជាពិសេសអ្នកគាំទ្ររបស់នាងដែលតែងតែស្រែកហូរគ្រប់ពេលដែលបានឮបទភ្លេងរបស់នាងម្តងៗ។ អ្វីដែលឲ្យនាងមិនអាចទប់ទឹកភ្នែកបានពេលដែលនាងកំពុងសម្តែងជាឌីជេចាក់ភ្លេងនៅលើឆាកតន្ត្រីទាំងក្នុងស្រុក និងអន្តរជាតិ គឺគ្រប់ពេលដែលនាងឃើញការគាំទ្រពីសំណាក់យុវវ័យ និងអ្នកគាំទ្រជាច្រើនស្រែហ៊ោកញ្ជ្រៀវ សប្បាយរីករាយនៅចំពោះមុខរបស់នាងផងដែរ៕

សូមមើលរូបភាពរបស់នាងទាំងអស់គ្នា៖ 

ឌីជេ Maily 
ឌីជេ Maily 
ឌីជេ Maily 
ឌីជេ Maily 
ឌីជេ Maily
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T