ឃើញឡានដឹកប្រេងក្រឡាប់ ដណ្តើមគ្នាទៅយកប្រេង ចុងក្រោយភ្លើងបានឆាបឆេះយកជីវិតមនុស្ស ៧ នាក់ (មានវីដេអូ)

//s5.kh1.co/63/634864446c5c73765b572fb1a8d155152d9462b7.jpg
សង្គម

 ០៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសក្នុងតំបន់និយាយថា យ៉ាងហោចណាស់មនុស្ស ៧ នាក់បានឆេះរហូតដល់ស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងក្រឡាប់បានផ្ទុះនៅភាគខាងជើងប្រទេសកូឡុំប៊ី។

កូឡុំប៊ី៖ ប៉ូលីសក្នុងតំបន់និយាយថា យ៉ាងហោចណាស់មនុស្ស ៧ នាក់បានឆេះរហូតដល់ស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងក្រឡាប់បានផ្ទុះនៅភាគខាងជើងប្រទេសកូឡុំប៊ី។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសបាននិយាយថា មនុស្សជាង ៤០ នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo នៅលើឆ្នេរសមុទ្រការ៉ាបៀន។

មនុស្សជាច្រើននាក់បានដណ្ដើមគ្នាទៅដួសយកប្រេង បន្ទាប់ពីឡានដឹកប្រេងនោះក្រឡាប់។ ស្រាប់តែភ្លាមៗនោះភ្លើងក៏៏៏បានឆាបឆេះឡើងជាខ្លាំងដែលបានសម្លាប់មនុស្ស​ ៧ នាក់ និងរងរបួសជាង ៤០ នាក់។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាច្រើនក្នុងតំបន់នោះ។ ពួកគេខ្លះមានការរលាកធ្ងន់ធ្ងរហើយមានការភ័យខ្លាចថាចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

មនុស្សជាច្រើននាក់បានដណ្ដើមគ្នាទៅដួសយកប្រេង បន្ទាប់ពីឡានដឹកប្រេងនោះក្រឡាប់
មនុស្សជាច្រើននាក់បានដណ្ដើមគ្នាទៅដួសយកប្រេង បន្ទាប់ពីឡានដឹកប្រេងនោះក្រឡាប់
វីដេអូពេលភ្លើងឆេះឡើង

ប្រភពBBC

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T