តារា​​​​ស្រី ៣ ដួង​នេះ​ នឹង​ដើរ​តួជាកូនភ្លោះ​​​ក្នុង​​​ខ្សែ​​​ភាពយន្តថ្មី​​​ ខណៈ​តួ​ប្រុស​សុទ្ធ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​

//s5.kh1.co/89/89be7e6c6ab0ed12fb1c440245bac0703b684880.gif
នារី

 ០៧-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងថៃ ៣ ដួង បានសម្តែងជាតួអង្គភ្លោះក្នុងខ្សែរឿងភាគថ្មី។ នរណាជា idol របស់អ្នក?

តារាសម្តែងថៃ ៣ ដួង បានសម្តែងជាតួអង្គភ្លោះក្នុងខ្សែរឿងភាគថ្មី។ នរណាជា idol របស់អ្នក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. Kimmy Kimberley Anne Woltemas

កញ្ញា Kimmy Kimberley បានដើរជាតួអង្គភ្លោះលើកដំបូងនៅក្នុងរឿងថ្មី “Song Sanaeha” ដែលមានការ​ចូលរួម​សម្តែងជាមួយលោកJames Ma ។ គួរបញ្ជាក់ផងដែរថា រឿងនេះទើបតែបញ្ចប់ការថតក្នុងពេលថ្មីៗនេះ ហើយសង្ឃឹមថានឹងចាក់បញ្ចាំងឆាប់ៗនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ។

Kimmy Kimberley Anne Woltemas
Kimmy Kimberley Anne Woltemas

2. Min Pechaya

កញ្ញា Min Pechaya បានដើរជាតួអង្គភ្លោះជាលើកទី2 នៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ដែលរឿងនោះមានចំណងជើងថា “Rarng Ruk Prang Jai” ជាមួយតារាសម្តែងរៀមច្បងគឺលោក Ko Vasin ។

Min Pechaya
Min Pechaya

3. Green Ausadaporn

កញ្ញា Green Ausadaporn កំពុងថតរឿងភាគថ្មីក្នុងប៉ុស្តិ៍ ONE 31 ដែលមានចំណងជើងថា “Kaew Lerm Korn” ។ រឿងនេះផងដែរ គ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ហើយនៅក្នុងរឿងនេះក៏មានការ​ចូលរួម​សម្តែង​ពីលោក Kang Korn ផងដែរ៕

Green Ausadaporn
Green Ausadaporn
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T