មកស្គាល់អ្នកវិទ្យាសាស្ត្រមនុស្សយន្ត ដែលធ្វើការពិសោធបានលឿន និងដំណើរការឥតឈប់ ដើម្បីមនុស្សលោក

//s5.kh1.co/0f/0f1dce930ad64ac7b92860d881cd09b5f1720e96.png
បច្ចេកវិទ្យា

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វាជាផ្នែកនៃបច្ចេកវិទ្យា ដែលត្រូវតែទទួលយកជាបន្ទាន់ ដើម្បីជួយអ្នកវិទ្យាសាស្ត្រ ឲ្យរក្សាគម្លាតសុវត្ថិភាពសង្គម។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ University of Liverpool បានបង្ហាញមិត្តរួមការងារដែលជាមនុស្សយន្ត ហើយវាអាចធ្វើការមិនឈប់ឈរ នៅក្នុងបន្ទប់ពិសោធន៍ កំឡុងពេលការបិទប្រទេស។ ក្រុមអ្នកស្រាវជ្រាវខាងផ្នែកកម្មវិធីទាំងនេះ បានប្រើប្រាស់មនុស្សយន្តដែលមានតម្លៃខ្លួន១២៥,០៤៥ដុល្លារ ហើយវាអាចរៀនពីលទ្ធផល ដើម្បីធ្វើឲ្យការពិសោធន៍របស់វា កាន់តែមានភាពប្រសើរឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Benjamin Burger ដែលជាអ្នកអភិវឌ្ឍន៍ម្នាក់បានពន្យល់ថា៖ «វាអាចធ្វើការដោយស្វ័យប្រវត្តិ ដូច្នេះខ្ញុំអាចដំណើរការពិសោធន៍ ពីផ្ទះបាន។» បច្ចេកវិទ្យាបែបនេះអាចធ្វើឲ្យរបកគំហើញវិទ្យាសាស្ត្រ លឿនជាងមុនមួយពាន់ដង។

មនុស្សយន្តដែលជួយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ ដោយស្វ័យប្រវត្តិ
មនុស្សយន្តដែលជួយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ ដោយស្វ័យប្រវត្តិ

ចំណែករបាយការណ៍ថ្មីមួយរបស់អង្គការ Royal Society of Chemistry បានបង្ហាញថា យុទ្ធសាស្ត្រស្រាវជ្រាវជាតិក្រោយជំងឺកូវីដ-១៩ ដោយប្រើមនុស្សយន្ត បញ្ញាសិប្បនិម្មិត និងកុំព្យូរទ័រកម្រិតខ្ពស់ ដែលជាផ្នែកនៃបច្ចេកវិទ្យា ដែលត្រូវតែទទួលយកជាបន្ទាន់ ដើម្បីជួយអ្នកវិទ្យាសាស្ត្រ ឲ្យរក្សាគម្លាតសុវត្ថិភាពសង្គម។ មិនតែប៉ុណ្ណោះ វានៅតែអាចបន្តស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាពិភពលោក។

ប៉ុន្តែយោងទៅតាមសាស្ត្រាចារ្យ Andy Cooper អ្នកវិទ្យាសាស្ត្រខាងផ្នែកវត្ថុធាតុដើម ដែលបានដាក់មនុស្សយន្តឲ្យធ្វើការនៅក្នុងមន្ទីរពិសោធន៍របស់គាត់ ត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

វីដេអូ ពី BBC
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T