យូរៗចេញក្រៅម្ដង Yaya លេងស្ទាយ៍ធម្មតាៗ ក៏ស្អាតយកមិនអស់

//s5.kh1.co/1b/1bef94320971389dffd0f907899fe7a014096067.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ដើរលេងលើកនេះ yaya មិនចាំបាច់ចំណាយលុយទិញខោអាវថ្លៃៗហឺហាច្រើន ស្លៀកពាក់តែខោអាវធម្មតាៗ បែនេះ ក៏នៅតែអាចលើកសម្រស់ បានស្អាតយកមិនអស់។

ថៃ៖ ថ្មីៗនេះ Yaya Urassaya មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ព្រោះខណៈពេលដែលនាងមានដំណើរកម្សាន្ត ទៅសម្រាកលំហែកាយ ជាមួយក្រុមគ្រួសារនៅតាមខេត្ត តារារូបនេះ បានផ្ដិតយករូបភាពដែលនាងចូលចិត្ត ដ៏ស្រស់ស្អាតនៅទីតាំងទាំងនោះជាច្រើន ដែលពោរពេញទៅដោយធម្មជាតិបៃតងពណ៌ ព័ទ្ធជុំវិញខ្លួន ដែលមើ​​​លទៅគួរឲ្យទាក់ទាញនិងស្រស់ស្រាយខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍នោះ យើងឃើញថា តារាស្រីរាងតូចច្រឡឹងរូបនេះ មានការតុបតែងខ្លួន ជាមួយអាវយឺតដៃវែង ខោខ្លីបញ្ចេញសាច់ភ្លៅបន្តិច បង្ហាញជើងដ៏ស ស្រឡូនរបស់នាង គឺមានលក្ខណៈសាមញ្ញធម្មតាៗបំផុត ប៉ុន្តែយ៉ាងណា នៅតែអាច លើកសម្រស់របស់នាងឲ្យនៅតែស្រស់ស្អាត ទាក់ទាញចិត្ត មិនចាញ់ពេលរាល់ដង ប៉ុន្មាននោះឡើយ។

យ៉ាងណាមិញ តាមរយៈ រូបថតជាច្រើនសន្លឹកដែលបានបង្ហោះនៅលើ បណ្ដាញសង្គមរបស់ Yaya បានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាចូលខមិន លើកពាក្យសរសើរ មិនចេះតិច បើទោះបីជាពេលចេញដើរលេងខាងក្រៅ តារារូបនេះមានការតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ធម្មតាៗពិតមែន តែបើនិយាយពីសម្រស់គឺនៅតែស្អាតគួរឲ្យស្រលាញ់ដដែល៕

ទស្សនារូបភាពខាងក្រោម៖

Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T