ពិតទេ នេះជារូបប្រៀបធៀបសម្រស់ Tom Cruise ជាមួយក្មេងក្នុងរឿង បែរជាចាស់ដល់ថ្នាក់នេះ?

//s5.kh1.co/78/7837e5eb0cd8466fa05c39ddb3b0387e256c3119.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រូបភាពប្រៀបធៀប Tom Cruise ទៅនឹងអតីតតារាសម្តែង និងបច្ចុប្បន្នរបស់គាត់ បានធ្វើឱ្យអ្នកលេងអ៊ិនធើណែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បរទេស៖ បើនិយាយពី អាជីពជាសម្តែងរបស់លោក Tom Cruise ទស្សនិកជនប្រហែលជាចងចាំភ្លាមៗនូវរឿង «Impossible Mission» ដែលជាតួអង្គម្នាក់  នៅក្នុងខ្សែភាពយន្តនេះ ដែលលោក​Tom ពិតជាបានទទួលជោគជ័យ និងបានឈ្នះពានរង្វាន់ជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីលោកមានវ័យចំណាស់ហើយក្តី ក៏នៅតែល្បីល្បាញពេញទូទាំងពិភពលោក ដោយសារតែ តារាសម្តែងនេះហ៊ានសម្ដែងឈុតឆាកគ្រោះថ្នាក់ នៅក្នុងរឿងកន្លងមកដោយមិនចាំបាច់ត្រូវការ Stunt អ្វីដែលលើសពីនេះទៅទៀត មុខមាត់ដ៏ស្រស់សង្ហា មិនចេះចាស់របស់លោកផងដែរ។ 

ជាក់ស្តែងកាលពីថ្មីៗនេះ មានការប្រៀបធៀបរូបភាពពីអតីតកាល និងបច្ចុប្បន្នរបស់តារាសម្តែងរូបនេះ ជាមួយតារាសម្តែងលោក Jonathan Lipnicki ត្រូវបានអ្នកនិយមលេងអ៊ីនធើណែត បានបញ្ចេញមតិយ៉ាងរហ័សចំពោះតារារួមអាជីពដែលធ្លាប់សម្តែងជាកូនរបស់គាត់  តែប្រែជាបុរសចំណាស់ម្នាក់ ចាស់ជាងគាត់នាពេលបច្ចុប្បន្នទៅវិញ។

លើសពីនេះ តាមរយៈនេះដែរ មានមហាជនភ្ញាក់ផ្អើលជាខ្លាំង ចំពោះការផ្លាស់ប្តូរមួយនេះ បានចែករំលែករូបមួយនេះ ហើយបានចាត់ទុកថានេះគឺជាភស្តុតាងដែលថា Tom គឺជាបិសាចជញ្ជក់ឈាម។

ទោះបីជាយ៉ាងណាក៏ដោយ បុរសចំណាស់ នៅក្នុងរូបថតគឺ ការពិតជាអ្នកដឹកនាំ Christopher McQuarrie គ្រាន់តែអ្នកនិយមលេងអ៊ីនធើណែត យកមកកាត់តធ្វើ meme ដើម្បីទទួលបានការចុចចូលចិត្ត និងចែករំលែកច្រើនតែប៉ុណ្ណោះ៕

សូមទស្សនារូបខាងក្រោម៖

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
Tom Cruise និង Jonathan Lipnicki
Tom Cruise និង Jonathan Lipnicki
Jonathan Lipnicki
Jonathan Lipnicki
Tom Cruise និង Jonathan Lipnicki
Tom Cruise និង Jonathan Lipnicki
Jonathan Lipnicki ពេលពេញវ័យ
Jonathan Lipnicki ពេលពេញវ័យ
រូបដែលបានកាត់ត
រូបដែលបានកាត់ត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T