ចំនួនអ្នកឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិក បន្តកើនឡើងដល់ជាង៣លាននាក់ ច្រើនជាងគេនៅលើពិភពលោក

//s5.kh1.co/1e/1e379e4079c69e2b490a9c9e62885b0d9dbedf4a.jpg
សង្គម

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានបន្តកើនឡើងដល់ ៣,០៤០,៨៣៣នាក់ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ១៣២,៩៧៩នាក់

ញូវយ៉ក៖ បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺ​ឆ្លងកូវីដ១៩ ហាក់មិនទាន់ធូរស្រាលនៅឡើយទេ។ ហើយប្រសិនបើយើងក្រឡេកទៅមើលប្រទេស​ជាច្រើននៅទូទាំងពិភពលោក គឺយើងអាច​ឃើញថា ជំងឺដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ​រាប់លាននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបុគ្គលិកសុខាភិបាល បញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាល
ក្រុមបុគ្គលិកសុខាភិបាល បញ្ជូនអ្នកជំងឺកូវីដ១៩ ទៅព្យាបាល

ជាក់ស្ដែង បើយោង​តាមទិន្ន័យពីសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) បានឱ្យដឹងថា ​មកទល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានបន្តកើនឡើងដល់ ៣,០៤០,៨៣៣នាក់ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ១៣២,៩៧៩នាក់ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសរងគ្រោះដោយជំងឺកូវីដ១៩ ខ្លាំងជាងគេបំផុតនៅលើពិភពលោក។

ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងដល់ ១៣២,៩៧៩នាក់
ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនឡើងដល់ ១៣២,៩៧៩នាក់

សូមជម្រាបផងដែរថា ញូវយ៉កគឺជារដ្ឋ​រងគ្រោះខ្លាំងជាងគេនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅជាង ៣៩ម៉ឺននាក់ និងអ្នកស្លាប់ជាង ៣ម៉ឺនាក់។ ចំណែករដ្ឋមួយចំនួនទៀត ដែលមានករណីឆ្លងជំងឺប្រហែល​ត្រឹម ១០ម៉ឺននាក់ រួមមាន រដ្ឋកាលីហ្វ័រញ៉ា ​ផ្លរីដា​ តិចសាស់​ ញូវជឺស៊ី​ អ៊ីលីណយ​ ម៉ាសាឈូសេត និងរដ្ឋអារីហ្សូណា៕

រដ្ឋញូវយ៉ក មានអ្នកឆ្លងជាង ៣៩ម៉ឺននាក់
រដ្ឋញូវយ៉ក មានអ្នកឆ្លងជាង ៣៩ម៉ឺននាក់
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T