ចាប់ពីថ្ងៃទី០៨-១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ សូមប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់

//s5.kh1.co/3b/3b5af48a6ee1d3536a34e51da072c212c34ebdff.jpg
សង្គម

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី០៧ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការប្រែប្រួលជាបន្ដបន្ទាប់​ នៃស្ថានភាពអាកាសធាតុនេះ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

    - សីតុណ្ហភាពអប្បបរមាមានពី២៦-២៧°C

    - សីតុណ្ហភាពអតិបរមាមានពី ៣២-៣៥°C ។

      នៅថ្ងៃទី០៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    - សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C

   - សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។

     នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅមធ្យម។ 

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  - សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C

  - សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។

    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតឡើងជាយថាហេតុ៕

សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដោយផ្ទាល់ខាងក្រោម៖

លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
លិខិតជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T