តោះ! មកស្តាប់ប្រវត្តិជូរជត់របស់ម្ចាស់ខ្សែក្រវ៉ាត់មាស អេលីត ចំរើន (មានវីដេអូ)

//s5.kh1.co/4e/4edf9382f68eb9c3503e78e2ed732fce4a45bcc8.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រវត្តិសង្ខេមរបស់ ចំរើន មុនឈានចូលមកដល់ថ្ងៃនេះ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានដឹងហើយថា អេលីត ចំរើន ទើបតែគ្រងខ្សែក្រវ៉ាត់មាសថ្មីៗនេះ ក្រោយផ្តួល វ៉ាន់ វឿន ដោយការទាត់រហូតខូចដៃ បោះបង់ការប្រកួតត្រឹមទឹកទី៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

ឥលូវបែរត្រឡប់ទៅដឹងប្រវត្តិដំបូង ដែល ចំរើន ឈានជើងចូលក្នុងវិស័យគុនខ្មែរ និងដំណើរដើមទងរហូតក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ដល់ទៅ៤នាសព្វថ្ងៃនេះ។ បើយោងតាមបទសម្ភាសន៍ ចំរើន គឺជាកូនកសិករមួយរូប ធ្វើស្រែចំការជាមួយឪពុកម្តាយ នៅក្នុងខេត្តបាត់ដំបង។

កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

ចំរើន ចូលហាត់កីឡាប្រដាល់នៅក្នុងឆ្នាំ២០១១ តាមរយះកីឡាករ សុខ សាវិន ដែលត្រូវជាមិត្តជិតស្និតរបស់បងប្រុសបង្កើតខ្លួន។ ដំបូង ចំរើន ហ្វឹកហាត់នៅក្នុងក្លិបនិរោធន៍មានជ័យ ជាមួយលោកគ្រូ ឯម ចាន់សុផល និងបានប្រកួតឈ្នះដៃគូជាច្រើនក្នុងជំនួបដៃគូដំបូងៗរបស់គេ ហើយក៏កាន់តែមានទឹកចិត្ត ក៏ដូចជាការជម្រុញពីលោកគ្រូ និងឪពុកម្តាយឲ្យ ចំរើន កាត់តែរីកចំរើនក្នុងវិស័យកីឡាប្រដាល់មួយនេះ។

កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

ផ្ទុយទៅវិញ ក្នុងបទសម្ភាសន៍ ចំរើន បាននិយាយថាក៏ធ្លាប់មានចិត្តចង់បោះបង់ រួចទៅធ្វើការនៅឯប្រទេសថៃជិតខាងយើងផងដែរ តែក៏លែងចង់ទៅវិញ ដោយសារស្ដាយនឹងទេពកោសល្យរបស់ខ្លួននៅលើសង្វៀន។ បកមកជ័យជម្នះថ្មីៗនេះនិងរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ទោះបី ចំរើន ទទួលបានប្រាក់រង្វាន់ជាច្រើនក៏ពិតមែន តែថ្មីៗគ្រួសាររបស់គាត់ បានជួបរឿងអាក្រក់ដោយមានជនមិនល្អ បានលួចយកគោជាង១០ក្បាល ដោយក្នុងនោះមានគោដែលគេយកមកបង្កាត់ពូជជាមួយប្រហែល៨ក្បាល  និងត្រូវសងគេប្រហែល៦ពាន់ដុល្លារ ដែលជាបន្ទុកមួយដ៏ធ្ងន់សម្រាប់គ្រួសារ ចំរើន

កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

បន្ថែមក្នុងបទសម្ភាស ចំរើន ពិតជាមិននឹកស្មានអាចធ្វើឲ្យ វ៉ាន់ វឿន ខូចដៃដោយសារទម្ងន់ជើងរបស់ខ្លួននោះឡើយ ព្រោះថា វ៉ាន់ វឿន គេក៏ជាកីឡាករខ្លាំងមួយរូបផងដែរ។ ថ្លែងជាចុងបញ្ចប់ ចំរើន ក៏សូមអរគុណដល់ពុកម៉ែបងប្អូន ដែលស្រលាញ់នឹងគាំទ្ររូបគេ នៅក្នុងវិស័យកីឡាប្រដាល់រហូតសាងកេរ្តិ៍ឈ្មោះបានមកដល់ដំណាក់កាលនេះ៕

កីឡាករ អេលីត ចំរើន
កីឡាករ អេលីត ចំរើន

ចង់ស្តាប់សម្តីទាំងស្រុងរបស់ ចំរើន ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T