ប្រធានក្លិបចេញមកបញ្ជាក់ថាតារាឆ្នើមរបស់ខ្លួនរូបនេះនឹងបញ្ចប់អាជីពរបស់គេនៅ Barcelona

//s5.kh1.co/fe/fee767a6bd8233178c2056691025abdf7d0d919a.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រធានក្លិប Barca ចេញមកនិយាយថាតារាឆ្នើមរបស់ខ្លួនគឺកីឡាករ Lionel Messi នឹងបញ្ចប់អាជីពរបស់គេនៅទីនេះ

អេស៉្បាញ៖ លោក Josep Maria Bartomeu ដែលជាប្រធានក្លិប Barcelona បានចេញមកបញ្ជាក់ថាកីឡាករ Lionel Messi នឹងនៅលេងជាមួយក្លិបបន្តទៀត ហើយរូបគេអាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ នៅទឹកដី Camp Nou នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

យ៉ាងណាមិញ នេះក៏ជាសញ្ញាមិនល្អផងដែរដល់ក្លិបធំៗមួយចំនួនដែលចង់បាន Messi ទៅរួមក្រុមដូចជា Juventus និង​ Manchester City ជាដើម។ ប៉ុន្តែតារាវ័យ៣៣ឆ្នាំរូបនេះមិនទាន់ធ្វើការចុះកិច្ចសន្យាដើម្បីបន្តកុងត្រាជាផ្លូវការនៅឡើយទេជាមួយក្លិប Barcelona

  កីឡាករ Lionel Messi 
  កីឡាករ Lionel Messi 

ដោយឡែកនៅពេលសួរដល់រឿងអនាគតកីឡាករ Messi ជាមួយនឹង Barca នោះ លោក Josep Maria Bartomeu បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា៖

ខ្ញុំមិនចង់បកស្រាយច្រើនទេ ពីព្រោះពេលនេះយើងកំពុងតែផ្តោតអារម្មណ៍លើការប្រកួតជាធំ។ ជាក់ស្តែង យើងកំពុងតែធ្វើការចរចាកុងត្រាជាមួយកីឡាករជាច្រើននាក់ ក្នុងនោះ Messi បានបញ្ជាក់ជាមួយយើងហើយថារូបគេមិនចង់ចាកចេញទៅណានោះទេ ពោលគឺគេចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គេនៅទីនេះ។ ដូច្នេះយើងនឹងរីករាយក្នុងការបន្តកុងត្រាឲ្យកីឡាករកំពូលម្នាក់នេះ នៅលេងឲ្យក្លិបក្នុងរយៈពេលវែងទៅមុខទៀត។

  លោក Josep Maria Bartomeu
 

កីឡាករ Lionel Messi ចុះកិច្ចសន្យាបន្តកុងត្រាជាមួយ Barcelona នៅឆ្នាំ២០១៧
  កីឡាករ Lionel Messi ចុះកិច្ចសន្យាបន្តកុងត្រាជាមួយ Barcelona នៅឆ្នាំ២០១៧

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T