Arteta លេងមែនទែនហើយ! កុំថាឡើយចូលលេង សូម្បីតែចូលទៅហ្វឹកហាត់ជាមួយក្រុម ក៏ខ្សែបម្រើរូបនេះមិនមានឈ្មោះដែរ

//s5.kh1.co/08/0865ff414311ffc06c289e3a2fb0ea291293d504.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កុំថាឡើយចូលលេង សូម្បីតែចូលទៅហ្វឹកហាត់ជាមួយក្រុម ក៏ Guendouzi មិនមានឈ្មោះដែរ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Mikel Arteta បានដកឈ្មោះខ្សែបម្រើ Matteo Guendouzi មិនឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតធំនោះទេ ចាប់តាំងពីរូបគេបង្កជម្លោះ បង្ហាញកាយវិការមិនសមរម្យ ទៅលើកីឡាករ Neal Maupay កំឡុងពេលប្រកួតជាមួយ Brighton កាលពី ២សប្ដាហ៍មុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Guendouzi ច្របាច់ក Neal Maupay
Guendouzi ច្របាច់ក Neal Maupay

ជាមួយគ្នានេះ Arteta មិនបានដាក់ Guendouzi ឲ្យចូលលេងនោះទេ ក្នុង៤ប្រកួតចុងក្រោយរបស់ Arsenal ពោលគឺមិនមានឈ្មោះសូម្បីតែអង្គុយនៅកៅអីបម្រុង។

បើយោងតាមការចុះផ្សាយរបស់កាសែត The Athletic ខ្សែបម្រើ Guendouzi ត្រូវបានដាក់ឲ្យនៅហ្វឹកហាត់តែម្នាក់ឯងប៉ុណ្ណោះ ជាមួយគ្រូបង្វឹកកាយសម្បទា បន្ទាប់ពីគ្រូបង្គោលសញ្ជាតិអេស្ប៉ាញ លោក Arteta មិនពេញចិត្តនឹងអាកប្បកិរិយារបស់កីឡាកររូបនេះ។

  ខ្សែបម្រើ Matteo Guendouzi
  ខ្សែបម្រើ Matteo Guendouzi

យ៉ាងណាមិញ Arsenal មានគម្រោងសម្រាប់អនាគតរបស់ Guendouzi ហើយ ដោយគ្រោងដាក់កីឡាកររូបនេះ ក្នុងកិច្ចព្រមព្រៀង ដោះដូរយកកីឡាកររូបណា ដែលក្លិបចង់បាននៅទីផ្សាររដូវក្ដៅខាងមុខ។

គួររម្លឹកផងដែរថា Guendouzi បានមករួមរស់ជាមួយ Arsenal កាលពីឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ រយៈពេល២ឆ្នាំ​នៅកីឡដ្ឋាន Emirates គេចូលលេងបាន៨២ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕

  ខ្សែបម្រើ Matteo Guendouzi
  ខ្សែបម្រើ Matteo Guendouzi

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T