មើលភ្លែតស្មានតែរូបគំនូរ តាមពិត ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតមើលមិនស្គាល់ ពេលតែងបែបនេះ!

//s5.kh1.co/f6/f65285ab652b5206b240717f3c00a2b441535222.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

បើទោះបីវ័យកាន់តែជ្រែ តែពិធីការិនីល្បីឈ្មោះ កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែមានសម្រស់ស្អាតផូរផង់មិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។

ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមិនបានផាត់មុខក៏នាងនៅតែស្រស់សោភាគួរឲ្យទាក់ទាញបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពិធីការិនីមានរូបឆោមស្អាតផូរផង់រូបនេះ តែងតែធ្វើ់ឲ្យហ្វេនៗចាប់អារម្មណ៍លើនាងជានិច្ច ជាពិសេស រាល់ពេលដែលនាងបង្ហោះរូបភាពម្ដងៗ ធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងស្ទើរតែគ្រប់គ្នាតែម្ដង។ បើទោះបី វ័យកាន់តែទៅមុខ តែតារាស្រីរូបនេះ នៅតែក្មេងស្អាត ស្បែកចាំជាងវ័យដដែល។

ជាក់ស្ដែងមុននេះបន្តិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យទស្សនិកជនជាច្រើនភ្លឹក លង់នឹងសម្រស់នាងសារជាថ្មី។ ​ហើយរូបភាពថ្មីមួយនោះ មើលមួយភ្លែត មើលទៅនាងពិតជាដូចរូបគំនូរដែលគេគូរយ៉ាងដូច្នោះដែរ។ ដោយសាររូបនោះ នាងបានថតរូបជាប្រភេទស្បែកខ្មៅស្រអែម មើលយូរៗទៅពិតជាស្រស់ស្អាតប្លែកខ្លាំងតែម្តង ជាពិសេសនៅពេលដែលនាងតែងខ្លួនបែបនេះ៕

ប្រភបរូបភាព៖ Sean Sithe Kun

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
  កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T