តា Sarri ថាគាត់មិនចង់ឈ្លោះជាមួយអ្នកណាទាំងអស់លើកលែងតែកីឡាករនេះមួយ

//s5.kh1.co/fd/fdeb6f2d80fdc557c1ae0c43fa50812ef666ae6a.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តា Sarri ថាគាត់មិនចង់ឈ្លោះជាមួយអ្នកណាទាំងអស់លើកលេងតែកីឡាករ Higuain មួយ

អ៊ីតាលី៖ លោក Maurizio Sarri ជាបុរសម្នាក់ដែលធ្លាប់ធ្វើជាគ្រូបង្វឹកកីឡាករជម្រើសជាតិអាហ្សងទីន Gonzalo Higuain នៅក្នុងក្លិបចំនួន៣ផ្សេងគ្នា ដូចជា Chelsea, Napoli និង​ Juventus

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Sarri និងកីឡាករ Higuain
លោក Sarri និងកីឡាករ Higuain

គួរឲ្យដឹងដែរថាបើទោះបីជាមិនសូវរកគ្រាប់បាល់បានច្រើនដូចពីមុនពេលចាកចេញពី Real Madrid  ប៉ុន្តែ Higuain ស៊ុតបានច្រើនគួរសម នៅក្រោមការដឹកនាំរបស់លោក Sarri ពោលគឺកាលនៅលេងឲ្យ Napoli រូបគេរកបាន៣៦គ្រាប់ក្នុងរដូវកាល ២០១៥-២០១៦។

លោក Sarri និងកីឡាករ Higuain ពេលនៅ Napoli
លោក Sarri និងកីឡាករ Higuain ពេលនៅ Napoli

យ៉ាងណាមិញលោក Sarri បាននិយាយប្រាប់អ្នកកាសែតថារូបលោកចូលចិត្តឈ្លោះគ្នាជាមួយកីឡាករ Gonzalo Higuain ណាស់ ព្រោះថាកាន់តែឈ្លោះកីឡាកររូបនេះស៊ុតចូលកាន់តែច្រើន។

លោក Sarri និងកីឡាករ Higuain ពេលនៅ Chelsea
លោក Sarri និងកីឡាករ Higuain ពេលនៅ Chelsea

ខ្ញុំឃើញគេសរសេរជាច្រើនថាខ្ញុំចូលចិត្តឈ្លោះជាមួយកីឡាករគ្រប់រូប ប៉ុន្តែការពិតមានតែកីឡាករតែម្នាក់ប៉ុណ្ណោះដែលខ្ញុំតែងតែឈ្លោះជាមួយ នោះគឺ Higuain។ ខ្ញុំក៏មិនដឹងពីហេតុផលច្បាស់លាស់ដូចគ្នា ឬក៏ពីព្រោះតែរូបគេត្រូវការឲ្យយើងប្រើសម្តីធ្ងន់ដើម្បីមានកម្លាំងរកគ្រាប់បាល់។ នៅពេលដែល Higuain កំពុងតែមិនសប្បាយចិត្តយើងត្រូវតែប្រើសម្តីទន់ដាក់គេ ប៉ុន្តែនៅពេលដែលអស់អីហើយ ខ្ញុំតែងតែរករឿងឈ្លោះ និងប្រើសម្តីធ្ងន់ ដើម្បីឲ្យកីឡាកររូបនេះខឹង និងមានកម្លាំងលេងក្នុងការរកគ្រាប់បាល់៕

  លោក Maurizio Sarri

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T