ជនបរទេសម្នាក់ ត្អូញត្អែរនិងអស់សង្ឃឹម ចំពោះអ្នកមកលេងភ្នំ១៥០០ ហើយចោលសំរាម បំផ្លាញទេសភាពដ៏ស្រស់ស្អាត (មានវីដេអូ)

//s5.kh1.co/c6/c63e5c4d145438e3c9746d20762482917369dc5e.jpg
សង្គម

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជនបរទេសម្នាក់ ហួសចិត្ដនិងអស់សង្ឃឹម ចំពោះអ្នកមកលេងភ្នំ ១៥០០ ហើយចោលសំរាម បំផ្លាញទេសភាពដ៏ស្រស់ស្អាត...

ពោធិ៍សាត់៖ ភ្នំ១៥០០ គឺជាភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាលមួយស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្យល់អាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់ល្ហឹម។ ហើយពេលឡើងទៅដល់កំពូលភ្នំ ភ្ញៀវទេសចរអាចមើលឃើញទិដ្ឋភាពព្រៃព្រឹក្សាអ្នកតាវល្លិ៍ និងផ្លូវបត់ចុះឡើងក្រវិចក្រវៀនទម្រាំតែឡើងមកដល់កំពូលភ្នំ ធ្វើឱ្យអារម្មណ៍ដិតដាមនូវទេសភាពគួរឱ្យគយគន់ដែលមិនអាចបំភ្លេចបាន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ ទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ តែងតែទៅលេងកម្សាន្ដនៅទីនោះឥតដាច់។ តែទន្ទឹមនឹងនេះ មានភ្ញៀវទេសចរមួយចំនួន ហាក់ព្រងើយកន្ដើយនឹងការចូលរួមថែរក្សាបរិស្ថានធម្មជាតិដ៏ស្រស់ស្អាតមួយនេះ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ បណ្ឌិត ស្ទីវ ហាយ (Steve Hyde, Ph.D.) ដែលចេះនិយាយភាសាខ្មែរបានយ៉ាងល្អ លោកបានថតវីដេអូសរសើរពីសម្រស់ដ៏ស្រស់ស្អាតនៃភ្នំ១៥០០ ហើយលោកក៏បានសម្ដែងនូវការសោកស្ដាយចំពោះបងប្អូនភ្ញៀវទេសចរមួយចំនួន ដែលបានទៅលេងនៅទីនោះហើយបំផ្លាញបរិស្ថាន តាមរយៈការចោលសំរាមពាសវាលពាសកាល យ៉ាងគ្មានសណ្ដាប់ធ្នាប់។ អមនឹងឃ្លីបវីដេអូនោះដែរ លោកបានសរសេរជាភាសាខ្មែរថា៖

ព្រះធ្វើឱ្យផែនដីស្រស់ស្អាតប៉ុន្តែមនុស្សត្រូវតែថែរក្សាដើម្បីឱ្យវាស្រស់ស្អាតជារៀងរហូត។ ភ្នំ ១៥០០ ខេត្តពោធិ៍សាត់

លោក ស្ទីវ ហាយ

អាស្រ័យហេតុនេះ សូមភ្ញៀវទេសចរ​មេត្ដាចូលរួមគ្នាថែរក្សាបរិស្ថានធម្មជាតិរបស់យើងទាំងអស់គ្នា តាមរយៈការប្រមូលសំរាមដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ក្រោយពេលបរិភោគរួចរាល់៕

ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទេសភាពផ្លូវភ្នំ ១៥០០
ទេសភាពផ្លូវភ្នំ ១៥០០
ទេសភាពផ្លូវភ្នំ ១៥០០
ទេសភាពផ្លូវភ្នំ ១៥០០
លោក ស្ទីវ ហាយ
លោក ស្ទីវ ហាយ
លោក ស្ទីវ ហាយ
លោក ស្ទីវ ហាយ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T