ទុក្ខ​ផ្ទួន​ៗ! កូវីដ​ ១៩ ទើប​តែ​ស្បើយ​ ពេលនេះ​ក្រុង​វូហាន​​របស់​​ចិន​​​កំពុង​​ប្រឈម​​ខ្លាំង​​នឹង​​ទឹក​​ជំនន់​​កម្រិត​​ខ្ពស់​​បំផុត​​ទី ​​២

//s5.kh1.co/7e/7e04943d2254c5d2aa2d4d1d3adfdbf3362bccd5.jpg
សង្គម

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

វូហានដែលជាទីក្រុងនៃខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបានបង្កើនការឆ្លើយតបជាបន្ទាន់សម្រាប់ ការគ្រប់គ្រងទឹកជំនន់ចាប់​ពីកម្រិតទី ៣ ដល់កម្រិតទី ២ ដែលជាកម្រិតខ្ពស់ជាងគេទី ២ នៅក្នុងប្រទេស

ក្រុងវ៉ូហាន៖ វូហានដែលជាទីក្រុងនៃខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិនបានបង្កើនការឆ្លើយតបជាបន្ទាន់សម្រាប់ ការគ្រប់គ្រងទឹកជំនន់ចាប់ពីកម្រិតទី ៣ ដល់កម្រិតទី ២ ដែលជាកម្រិតខ្ពស់ជាងគេទី ២ នៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លៀងដែលធ្លាក់ខ្លាំងបានបោកបក់ទីក្រុងក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះដោយមានភ្លៀងធ្លាក់ច្រើនបំផុតលើសពី ២៥០ មីលីម៉ែត្រចាប់ពីព្រឹកថ្ងៃអាទិត្យដល់ព្រឹកថ្ងៃច័ន្ទដោយបន្សល់ទុកនូវកំណាត់ផ្លូវជាច្រើនដែលលិចលង់ ហើយ​កម្រិតទឹកឡើងហួសកម្រិតប្រកាសអាសន្ននៅកន្លែងមួយចំនួន។

ភ្លៀងដែលធ្លាក់ខ្លាំងនេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមានក្នុងប៉ុន្មានថ្ងៃខាងមុខ។ ដោយមើលឃើញពីស្ថានភាព បច្ចុប្បន្នទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតបានប្រកាសនៅព្រឹកថ្ងៃច័ន្ទនេះដើម្បីបង្កើន កម្រិត​ឆ្លើយតបជាបន្ទាន់ចំពោះទឹកជំនន់ដែលបានបន្តកើនឡើងដល់កម្រិតខ្ពស់ទី ២ ។

ភ្លៀងដែលធ្លាក់ខ្លាំងបាននឹងកំពុងរាលដាលពេញមួយភាគធំនៃប្រទេសចិនដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ និងបង្កការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន។ តំបន់ជាច្រើននៅតាមខេត្ដមួយចំនួនរួមមាន៖ ខេត្តហ៊ូប៉ី អានហ៊ួយ និងខេត្ត​ហួណានកាលពីថ្ងៃអាទិត្យបានបង្កើនកម្រិតឆ្លើយតបនឹងទឹកជំនន់ ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងត្រូវបានគេ រំពឹងថា​នឹង​បន្តហើយកម្រិតទឹកនៅក្នុងទន្លេ និងបឹងក្នុងតំបន់នៅតែបន្តកើនឡើង៕

សូមមើលរូបភាពដូចខាងក្រោមនេះ៖

ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន
ស្ថានភាពទឹកជំនន់នៅទីក្រុងវូហាន

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T