Gong Yoo ត្រូវហ្វេនៗពោលសរសើរពេញបណ្ដាញអ៊ីនធើណែត ដោយសារតែធ្វើរឿងនេះ (មានវីដេអូ)

//s5.kh1.co/38/380d09cbb7887b8878f2baf453e41300918273ed.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពក្រៅឆាករបស់ Gong Yoo ជាមួយហ្វេនៗ បន្ទាប់ពីបញ្ចប់កាលវិភាគការងារ ពិតជាគួរឲ្យស្រលាញ់ណាស់ ឃើញហើយមិនសរសើរមិនបាន។

កូរ៉េខាងត្បូង ៖ តារាប្រុសចាស់វស្សា Gong Yoo ត្រូវបានគេស្គាល់ ថាជាតារាសម្តែងដ៏ល្បី ដែលមានអ្នកគាំទ្រ ទូទាំងពិភពលោក ព្រោះតែលោកតែងតែ ផ្ដល់ឲ្យអ្នកគាំទ្រនូវក្ដីស្រលាញ់ និងការគោរព មិនឆ្មើងឆ្នៃ ទោះបីខ្លួនមានភាពល្បីល្បាញខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា កាលពីប៉ុន្មានថ្ងៃចុងក្រោយមកនេះ វីដេអូខ្លីរបស់ Gong Yoo ដែលត្រូវបានថតដោយ អ្នកគាំទ្រ កំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្ដាញអ៊ីនធើណែត។

ក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាពក្រៅឆាករបស់ Gong Yoo ជាមួយហ្វេនៗ បន្ទាប់ពីបញ្ចប់កាលវិភាគការងារ។ នៅពេលនោះ Gong Yoo បានរៀបចំឡើងឡានទៅហើយ តែមានអ្នកគាំទ្រម្នាក់ បានកត់សម្គាល់ឃើញថា លោកកំពុងកាន់ថង់ទំនិញនៅក្នុងដៃ ដូច្នេះពួកគេក៏បានសួរថា តើលោកបានទិញអ្វី? ភ្លាមៗនោះ Gong Yoo ក៏ងាកមកក្រោយ ហើយស្រែកលឺៗថា ខ្លួនបានទិញទៀន ថែមទាំងគ្រវីថង់ទំនិញទៅមក ដោយស្នាមញញឹម។

នេះជាការឆ្លើយតបដ៏គួរឲ្យស្រលាញ់របស់ Gong Yoo ដែលស្តាប់ទៅ ហាក់ដូចជាលោក កំពុងអួតអ្នកគាំទ្ររបស់ខ្លួន នូវរបស់ដែលលោកបានទិញ យ៉ាងដូច្នោះដែរ។ ទង្វើបែបនេះ ធ្វើឲ្យហ្វេនៗ ពិសេសអង្គរក្សរបស់លោក ទប់សំណើចមិនបានឡើយ។

ក្រោយមក Gong Yoo ត្រូវបាន អង្គរក្សរបស់លោក ទាញចូលទៅក្នុងឡានវិញ។

ប្រាកដណាស់ បើមិនធ្វើបែបនេះទេ Gong Yoo ប្រហែលជាមិនព្រមចូលក្នុងឡាននោះទេ រវល់តែជជែកជាមួយហ្វេនៗ ដូចជាកូនក្មេងបានរបស់លេងថ្មី ហើយបង្អួតមិត្តៗនៅក្បែរផ្ទះ យ៉ាងដូច្នោះដែរ៕

ទស្សនារូបភាព និងវីដេអូខ្លីខាងក្រោម ៖

Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T