រឿងមិនចេះចប់! ប្រទេសចិន ចេញសេចក្ដីព្រមានភ្លាមៗពីការរាលដាល«ជំងឺប៉េស្ដ Bubonic» ក្រោយរកឃើញអ្នកឆ្លងថ្មី

//s5.kh1.co/d9/d9f339afb56ae00d75ac47c24ccc5eecf99b61c8.jpg
សង្គម

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាជ្ញាធរនៅក្នុងតំបន់ភាគខាងជើងប្រទេសចិន ក្នុងតំបន់ស្វយ័តម៉ុងកូល (Inner Mongolia) បានចេញសេចក្ដីព្រមានអំពីការរាលត្បាតដំបូង បន្ទាប់ពីអ្នកស្រុកម្នាក់ឆ្លងជំងឺប៉េស្ដ

ចិន៖ អាជ្ញាធរនៅក្នុងតំបន់ភាគខាងជើងប្រទេសចិន ក្នុងតំបន់ស្វយ័តម៉ុងកូល (Inner Mongolia) បានចេញសេចក្ដីព្រមានអំពីការរាលត្បាតដំបូង បន្ទាប់ពីអ្នកស្រុកម្នាក់ឆ្លងជំងឺប៉េស្ដ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Daily Mail ថ្ងៃទី ខែកក្កដា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តំបន់ផ្ទុះឡើង Bayan Nur
តំបន់ផ្ទុះឡើង Bayan Nur

យោងតាមគណៈកម្មការសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា មន្ទីរពេទ្យក្នុងទីក្រុង Bayan Nur បានជូនដំណឹងទៅអាជ្ញាធរក្រុងអំពីអ្នកជំងឺ ដែលសង្ស័យឆ្លងជំងឺប៉េស្ដកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ទោះយ៉ាងណាក៏ដោយ អ្នកជំងឺមិនទាន់ត្រូវបានគេស្គាល់អត្ដសញ្ញាណនៅឡើយទេ ក្រោយធ្វើរោគវិនិច្ឆ័យថាមានជំងឺ ប៉េស្ដ Bubonic

ប៉េស្ដ Bubonic គឺជាជំងឺមួយប្រភេទក្នុងចំណោមជំងឺដ៏កាចសាហាវបំផុតនៅក្នុងប្រវត្ដិសាស្ដ្រ ដែលបានសម្លាប់មនុស្សប្រហែល ១០០លាននាក់នៅសតវត្សរ៍ទី១៤

តំបន់ផ្ទុះឡើង Bayan Nur
តំបន់ផ្ទុះឡើង Bayan Nur

យ៉ាងណាមិញ រដ្ឋាភិបាលចិន បានចេញការព្រមានកម្រិតទី៣នៅទូទាំងទីក្រុងដើម្បីគ្រប់គ្រងការរាលដាល ហើយជុំវិញការព្រមាននេះដែរ ត្រូវបានហាមឃាត់ការបរបាញ់ និងបរិភោគសត្វ ដែលអាចបង្កការផ្ទុះឡើងផងដែរ។ បន្ថែមពីនេះទៀត រដ្ឋាភិបាល ក៏បានស្នើរឲ្យសាធារណជន រាយការណ៍ភ្លាម ប្រសិនបើមានករណីសង្ស័យ ឬមានអាការគ្រុនក្ដៅដោយគ្មានមូលហេតុជាដើម។ ហើយបច្ចុប្បន្ននេះ ខេត្តដែលនៅភាគខាងលិចប្រទេសម៉ុងកូល ត្រូវស្ថិតនៅដាច់ដោយឡែកផងដែរ។

គួរឲ្យដឹងដែរថា ជំងឺប៉េស្ដមិនមែនជាករណីចម្លែកសម្រាប់ប្រទេសចិននោះទេ ហើយការផ្ទុះឡើងនៃជំងឺនេះកាន់តែកម្រទៅៗ។ ជាក់ស្ដែង ចាប់ពីឆ្នាំ ២០០៩ រហូតដល់ ២០១៨ មានករណីឆ្លងចំនួន ២៦នាក់ និងស្លាប់ចំនួន ១១នាក់ប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T