ម៉េចអ៊ីចឹង? មកដឹងមូលហេតុដែល Lloris ឈ្លោះគ្នាជាមួយ Son នៅក្នុងការប្រកួតយប់មិញជាមួយ Everton (មានវីដេអូ)

//s5.kh1.co/ac/acda7a609efebe12c1d11c25e9541f5da82293df.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខាងក្រោមនេះជាមូលហេតុដែល Lloris ឈ្លោះគ្នាជាមួយ Son នៅការប្រកួតយប់មិញជាមួយ Everton

អង់គ្លេស​៖ នៅក្នុងការប្រកួតយប់មិញក្លិប Tottenham Hotspur ទទួលបាន៣ពិន្ទុបន្ថែម ក្រោយពីយកឈ្នះក្លិប Everton ដោយលទ្ធផល១ទល់នឹង០។ គ្រាប់បាល់បានកើតឡើងនៅនាទីទី២៤ដោយការភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករ Michael Keane របស់ Everton​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Michael Keane
  គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Michael Keane
ការប្រកួតរវាង Spurs និង​ Everton
ការប្រកួតរវាង Spurs និង​ Everton

មួយគ្រាប់នេះបានធានា៣ពិន្ទុឲ្យ Spurs តាមប្រដេញជាមួយក្លិបកាំភ្លើងធំ Arsenal នៅលើតារាង Premier League។ ប៉ុន្តែ៣ពិន្ទុនេះវាហាក់ដូចជាមិនបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាក្លិបទាំងមូលសប្បាយចិត្តនោះទេ ដោយសារ តែការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min

  ការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min
  ការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min

នៅពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតង់ទី១ កីឡាករ Hugo Lloris បានរត់សំដៅទៅរក Son ដោយកំហឹង រួចក៏ច្រានគ្នាជាមួយពាក្យសម្តីដែលបង្ហាញពីភាពមិនសប្បាយចិត្តលើរឿងអ្វីមួយ ប៉ុន្តែត្រូវបានមិត្តរួមក្រុមឯទៀតចូលមកជួយឃាត់។

  ការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min

មូលហេតុដែលធ្វើឲ្យ Lloris ខឹងសម្បានឹង Son នោះគឺមកពី Son បានធ្វើឲ្យខូចបាល់ ដោយបណ្តោយឲ្យកីឡាករ Richarlison មានឱកាសស៊ុតនៅប៉ុន្មាននាទីមុននឹងបញ្ចប់ តង់ទី១។

 

ការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min
  ការទាស់គ្នាឯងរវាង Hugo Lloris និង Son Heung-min

យ៉ាងណាមិញមុនពេលចាប់ផ្តើមតង់ទី២ រូបគេទាំងពីរបានសម្របសម្រួលគ្នាវិញដោយបានធ្វើការឱបគ្នា ពុំមានកំហឹងទៀតនោះទេ។ ជាក់ស្តែងកាយវិការរបស់ Hugo Lloris បែបនេះ គ្រាន់តែចង់បង្ហាញពីភាពយកចិត្តទុកដាក់ខ្លាំងនៅក្នុងការប្រកួតប៉ុណ្ណោះ ក្នុងនាមជាកីឡាករ៕

Hugo Lloris និង Son Heung-min សម្របសម្រួលគ្នាវិញ
Hugo Lloris និង Son Heung-min សម្របសម្រួលគ្នាវិញ
ការប្រកួតរវាង Spurs និង​ Everton

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T