មិនគួរឲ្យជឿ! ឆ្មាមួយក្បាល ជាប់ក្នុងម៉ាសុីនបោកខោអាវកំពុងដំណើរការ ក៏នៅតែមានជីវិត

//s5.kh1.co/e8/e8c6511ba4793a9a2793007d7ed247de925d2bd4.jpg
សង្គម

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆ្មាមួយក្បាល អាចមានជីវិតរស់រានបាន ក្រោយពីជាប់នៅក្នុងម៉ាសុីនបោកខោអាវដែលកំពុងតែដំណើរការបោកគក់ តាំងពីដើមរហូតដល់ចប់។

បរទេស៖ កាលពីម្សិលមិញនេះ មានរឿងរ៉ាវដែលមិនគួរឲ្យជឿកើតឡើង ដោយមានឆ្មាមួយក្បាលឈ្មោះ Oscar អាចមានជីវិតរស់រានបាន ក្រោយពីជាប់នៅក្នុងម៉ាសុីនបោកខោអាវដែលកំពុងតែដំណើរការបោកគក់ តាំងពីដើមរហូតដល់ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ឆ្មាមួយក្បាលនោះ បានចូលទៅដេកលង់លក់ក្នុងម៉ាសុីនបោកខោអាវ បន្ទាប់មកម្ចាស់ឆ្មាដែលមានឈ្មោះថា Amanda Meredith បានយកខោអាវមកដាក់ក្នុងម៉ាសុីន ព្រមទាំងមានសាប៊ូជាមួយផងដែរ ភ្លាមៗនេះម្ចាស់ឆ្មាម្នាក់នេះក៏បានលឺសម្លេងឆ្មាស្រែកហៅគាត់ដែរ ប៉ុន្តែដោយសារមិនចាប់អារម្មណ៍គាត់ក៏ដើរចេញទៅ។ប៉ុន្តែមួយសន្ទុះក្រោយមកគាត់ដើររកឆ្មាគាត់ពេញផ្ទះ មិនឃើញ ដោយការសង្ស័យគាត់ក៏បានមើលទៅម៉ាសុីនខោអាវ នៅពេលនោះគាត់ឃើញ Oscar យកដៃវាខ្វាចកញ្ចក់និង សម្លឹងមុខមកមើលគាត់។

ក្រោយពីបានឃើញឆ្មាខ្លួននៅរស់បែបនេះ Amanda Meredith បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ដែលនេះជារឿងដែលមិនគួរឲ្យជឿសោះនិង ជាពិសេសម្ចាស់ឆ្មាម្នាក់នេះ បានដាស់តឿនដល់អ្នកចិញ្ចឹមសត្វមួយចំនួន សូមមេត្តាបង្កើនការប្រុងប្រយ័ត្នជានិច្ច ដោយពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ មុនពេលប្រើប្រាស់ម៉ាសុីនបោកខោអាវ ប្រយ័ត្នជួបរឿងដូចគាត់៕

សូមចូលមើលរូបភាពខាងក្រោម៖

ឆ្មា(រូបតំណាង)
ឆ្មា(រូបតំណាង)
ឆ្មា(រូបតំណាង)
ឆ្មា(រូបតំណាង)
ឆ្មា Oscar
ឆ្មា Oscar
ម៉ាសុីនបោកខោអាវ(រូបតំណាង)
ម៉ាសុីនបោកខោអាវ(រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T