មកដល់ពេលនេះ ជំងឺកូវីដ-១៩បានឆក់យកអាយុជីវិតមនុស្ស នៅទូទាំងប្រទេសប្រេស៊ីល រហូតដល់៦.៥ម៉ឺននាក់

//s5.kh1.co/54/54d2d69ecf1717cb8957822f2ea52e8bcadc136b.jpg
សង្គម

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តួលេខថ្មីរបស់ប្រទេសប្រេស៊ីលកើតឡើង នៅពេលដែលរដ្ឋ Rio de Janeiro បានបើករង្គសាលនិងភោជនីយដ្ឋានរបស់ខ្លួនឡើងវិញ កាលពីចុងសប្ដាហ៍។

ប្រេស៊ីល៖ មនុស្សជាង៦៥,០០០នាក់បានស្លាប់ ដោយសារវីរុសកូរ៉ូណាក្នុងប្រទេសប្រេស៊ីល នេះបើយោងតាមតួលេខដែលប្រកាសដោយក្រសួងសុខាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៦២០នាក់ពីវីរុសនេះ ចាប់តាំងពីថ្ងៃម្សិលមិញ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៦៥,៤៨៧នាក់។

នៅក្នុងរយៈពេល២៤ម៉ោង ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន២០,២២៩ ដែលធ្វើឲ្យករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ចំនួន១,៦២៣,២៨៤នាក់។

ចំនួនករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល នៅតែបន្តកើនឡើងឥតឈប់
ចំនួនករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល នៅតែបន្តកើនឡើងឥតឈប់

តួលេខថ្មីរបស់ប្រទេសប្រេស៊ីលកើតឡើង នៅពេលដែលរដ្ឋ Rio de Janeiro បានបើករង្គសាលនិងភោជនីយដ្ឋានរបស់ខ្លួនឡើងវិញ កាលពីចុងសប្ដាហ៍។ ក្នុងរដ្ឋ Rio មនុស្ស៣១នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណា ចាប់តាំងពីថ្ងៃអាទិត្យ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងរដ្ឋនេះឈានដល់១០,៦៩៨នាក់។ រដ្ឋនេះបានកត់ត្រាករណីឆ្លងថ្មីបន្ថែម ចំនួន៥៨៧នាក់ កាលពីថ្ងៃចន្ទ។ ចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់ នៅរដ្ឋ Rio de Janeiro បានកើនឡើងដល់ចំនួន១២១,៨៧៩នាក់។

ប្រទេសប្រេស៊ីលនៅតែបន្តឈរនៅលេខរៀងទី២ ដែលជាប្រទេសមានករណីឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T