នារីម្នាក់នេះ ជាប់ឈ្មោះនៅលំដាប់ទីពីរក្នុងពិភពលោក ដែលមានប្រវែងជើងវែងជាងគេរហូតដល់ទៅ…

//s5.kh1.co/c0/c0ec525401dca8db5f1fe91e1e5b75f0f92ab183.jpg
សង្គម

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា Rentsenkhorloo Bud វ័យ២៩ឆ្នាំ កម្ពស់ប្រមាណ២.០៥ម៉ែត្រ បានជាប់ឈ្មោះនៅលំដាប់ទីពីរក្នុងពិភពលោក ដែលមានប្រវែងជើងវែងជាងគេ។

អាមេរិក៖ នារីម្នាក់មានឈ្មោះថា Rentsenkhorloo Bud វ័យ២៩ឆ្នាំ កម្ពស់ប្រមាណ២.០៥ម៉ែត្រ បានជាប់ឈ្មោះនៅលំដាប់ទីពីរក្នុងពិភពលោក ដែលមានប្រវែងជើងវែងជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Rentsenkhorloo មានប្រវែងជើងប្រមាណ១.៣៤ម៉ែត្រ ដែលវាស់ចាប់ពីត្រគាក រហូតដល់កែងជើង ហើយនាងមានដើមកំណើតមកពីប្រទេសម៉ុងកូល តែបច្ចុប្បន្ននេះ នាងកំពុងរស់នៅជាមួយក្រុមគ្រួសារក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។ ចំពោះការខ្ពស់នេះដែរ គឺនាងទទួលបានហ្សែនពីឪពុកម្ដាយ ដោយឪពុកមានកម្ពស់ប្រមាណ២.០៨ម៉ែត្រ និងម្ដាយមានកម្ពស់ប្រមាណ១.៨៥ម៉ែត្រ។

នាង Rentsenkhorloo បានប្រាប់ប្រភពសារព័ត៌មានអន្ដរជាតិ Mirror ឲ្យដឹងថា កាលពីនៅវ័យកុមារភាព នាងតែងតែមានអារម្មណ៍មិនសូវល្អឡើយចំពោះកម្ពស់របស់ខ្លួន ដោយមានមនុស្សមួយចំនួនបង្អាប់ជាដើម តែសព្វថ្ងៃនេះ នាងមានអារម្មណ៍ល្អវិញនិងពេញចិត្តខ្លួនឯងជាខ្លាំង ដោយសារតែនាងគិតថា រូបនាងផ្ទាល់មានចំណុចខុសប្លែកពីអ្នកដទៃ។ ហើយឥឡូវនេះ នាងកំពុងរួមការងារជាមួយនឹងម៉ាកខោមួយប្រភេទសម្រាប់សុភាពនារី ដែលនាងមានតួទីជាតារាម៉ូដែលផងដែរ។

ជាចុងក្រោយ នាងបានបញ្ជាក់ទៀតថា នាងមិនដែលគិតពីការជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក Guinness ឡើយ ហើយនាងក៏មិនដែលចាប់អារម្មណ៍ដែរ។

គួរឲ្យដឹងដែរថា តំណែងជានារីដែលមានជើងវែងបំផុតក្នុងពិភពលោក កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្មេងស្រីជំទង់ Maci Kurrin មកពីទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ដែលមានប្រវែងជើងលើសនាង Rentsenkhorloo បន្ដិចបន្ដួចប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
  នាង Rentsenkhorloo
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T