ផ្លូវការ! ក្រោយឃើញលេងឡើងជើងល្អ Man UTD បន្តកុងត្រាថ្មីឲ្យតារាឆ្នើមរូបនេះរហូតដល់ឆ្នាំ២០២៣

//s5.kh1.co/2e/2e158b14f1c0d48c8db6baf6830dfde6acc22fab.jpg
កីទ្បា

 ០៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយឃើញលេងឡើងជើងល្អ Man UTD បន្តកុងត្រាថ្មីឲ្យ Matic រហូតដល់ឆ្នាំ២០២៣

អង់គ្លេស៖ ខ្សែបម្រើការពារ Nemanja Matic បានបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម​ Manchester United រហូតដល់រដូវក្ដៅឆ្នាំ២០២៣។ ជម្រើសជាតិស៊ែប៊ី បានផ្លាស់ពីក្លិបតោខៀវ Chelsea មកកាន់កីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១៧ ខណៈកុងត្រាចាស់របស់គេនឹងផុតកំណត់នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

យ៉ាងណាមិញ ក្រោយទទួលបានកុងត្រាថ្មីពីក្លិប Matic បាននិយាយពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

ក្នុងនាមជាកីឡាករ ខ្ញុំនៅមានអ្វីៗជាច្រើនដែលផ្ដល់ឲ្យក្លិប ដើម្បីសម្រេចភាពជោគជ័យក្នុងអាជីព ហើយការស្វែងរកភាពជោគជ័យជាមួយ Manchester United ជាកិត្តិយសធំធេងណាស់។ នេះជាក្រុមមួយ ដែលរីរករាយនឹងរួមចំណែក ពួកយើងមានកីឡាករក្មេងៗ និងកីឡាករពោរពេញដោយបទពិសោធ នៅក្នុងក្រុម។

កីឡាករ Nemanja Matic
លោក Solskjaer ជាមួយនឹង Matic
លោក Solskjaer ជាមួយនឹង Matic

ទាក់ទិនទៅនឹងរឿងកុងត្រាថ្មីនេះ អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ក៏បានលើកឡើងពីចំណាប់អារម្មណ៍របស់លោក បែបនេះថា៖

ខ្ញុំដឹងថា បទពិសោធន៍ ជំនាញ និងភាពជាអ្នកដឹកនាំរបស់គាត់ គឺពិតជាមានតម្លៃណាស់ សម្រាប់ក្រុមដែលពោរពេញទៅដោយកីឡាករក្មេងមួយនេះ។ Matic គាត់មកទីនេះ បាន៣ឆ្នាំហើយ ហើយគាត់ពិតជាយល់ច្បាស់ពីតម្លៃដែលលេងឲ្យ Manchester United។

លោក Ole Gunnar Solskjaer 
កីឡាករ Nemanja Matic
កីឡាករ Nemanja Matic

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Matic បង្ហាញខ្លួនក្នុងក្រុមលោក Solskjaer បាន២៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ខណៈ៥ប្រកួតចុងក្រោយគេបានរួមចំណែកជួយ Man UTD មិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងនៅឡើយទេ ពោលគឺឈ្នះ៤ ស្មើ ១៕

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T