បាត់​មុខ​ពី​សិល្បៈ​​ខ្ទង់​ ២ឆ្នាំមែន តែសន្ទុះ​​នៃ​​ការ​គាំ​ទ្រ​​លើ​តាក់​ម៉ា​​ មាន​​កម្រិត​​គួរ​​ឲ្យ​​កត់​សម្គាល់​​ (មានវីដេអូ)

//s5.kh1.co/b0/b0435b04be5cb1786f389fcca01732ef8c9469ba.jpg
នារី

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតតារាចម្រៀងប្រចាំផលិតកម្ម​ M និងផលិតកម្ម​ សាន់ដេ​ ហើយពេលនេះជាតារាចម្រៀងឯករាជ្យ កញ្ញា តាក់ម៉ា បានធ្វើ​ឲ្យមហាជនមិនតិចទេ ជាពិសេសអ្នកគាំទ្រកញ្ញាផ្ទាល់​មានការភ្ញាក់ផ្អើល​ក្រោយពីបានឃើញលេចមុខ​សាជាថ្មី​ក្នុង​ការចូលរួម​ប្រឡងនៅក្នុងកម្មវិធី​ I Am a singer Cambodia រដូវកាលទី​ ២​

អតីតតារាចម្រៀងប្រចាំផលិតកម្ម​ M និងផលិតកម្ម​ សាន់ដេ​ ហើយពេលនេះជាតារាចម្រៀងឯករាជ្យ កញ្ញា តាក់ម៉ា បានធ្វើឲ្យមហាជនមិនតិចទេ ជាពិសេសអ្នកគាំទ្រកញ្ញាផ្ទាល់​មានការភ្ញាក់ផ្អើល​ក្រោយពីបានឃើញលេចមុខ​សាជាថ្មី​ក្នុង​ការចូលរួមប្រឡងនៅក្នុងកម្មវិធី​ I Am a singer Cambodia រដូវកាលទី​ ២​ របស់ទូរទស្សន៍រស្មីហង្សមាស​។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យមហាជនកត់សម្គាល់នោះដោយសារតែសមត្ថភាពពីធម្មជាតិរបស់​កញ្ញាដែលមាន​ទឹកដមសម្លេង​ផ្អែម​គឺនៅតែពិរោះ​ដដែល​ ​បើទោះបីជាកញ្ញាផ្អាកពីវិស័យសិល្បៈនេះប្រហែលជា​ង​ ២ឆ្នាំក៏ដោយ។ 

កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា

គួរបញ្ជាក់ផងដែរថា​ នេះជាលើកទីមួយសម្រា​ប់ជីវិតរបស់កញ្ញាក្នុងការចូលប្រឡងផ្នែកចម្រៀង​ ហើយបទចម្រៀង​ដែល​បានលើកយកបកស្រាយនៅក្នុងកម្មវិធីលំដាប់ពិភពលោក​មួយនេះមានចំណងជើងថា​ «គេមានសិទ្ធ​» របស់​ផលិតកម្ម​ M ដែលចេញផ្សាយអំឡុងឆ្នាំ​ ២០០៩​ មកម្ល៉េះ​។​ហើយបទចម្រៀងនេះមិនមែនយកបទភ្លេងទាំងស្រុងនោះទេគឺមានការសហការផ្ទាល់ជាមួយលោកគ្រូភ្លេង​ សាន់​ ​សុវណ្ណឌីន​ ដើម្បីឲ្យបទចម្រៀងនេះកាន់តែប្លែក​ និងរិតតែពិរោះជាងមុន៕

កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា
កញ្ញា​ តាក់ម៉ា

ចង់ដឹងអត់ថាតារាចម្រៀងរូបនេះបកស្រាយបានពិរោះកម្រិតណាក្នុងសប្តាហ៍ទីមួយនៃកម្មវិធីប្រឡងមួយនេះ​ សូមទស្សនានូវវីដេអូខាងក្រោមទាំងអស់គ្នា​ ៖​ 

I Am a Singer Cambodia Season 2 Round 1 Week 1

ប្រភពI Am a singer Cambodia

Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T