ខាត់ សុឃីម ជួបទុក្ខផ្ទួនៗ អស់ពីឪពុកស្លាប់ ស្រាប់តែពេលនេះម្តាយក៏ធ្លាក់ខ្លួនឈឺទៀត

//s5.kh1.co/69/69bbffa2e0d78b8af660140f85d59e5e6b7e70cc.jpg
នារី

 ០៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម នាមួយរយៈចុងក្រោយនេះមានទុក្ខជាទម្ងន់ដោយសារតែត្រូវបាត់បង់លោកឪពុកដែលជាអ្នកមានគុណ ជាគ្រូសិល្បៈ និងជាព្រះរស់នៅថែរក្សាតាំងពីតូច ផ្តល់ជាជំនាញប្រកបរបរចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។

ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម នាមួយរយៈចុងក្រោយនេះមានទុក្ខជាទម្ងន់ ដោយសារតែត្រូវបាត់បង់លោកឪពុកដែលជាអ្នកមានគុណ ជាគ្រូសិល្បៈ និងជាព្រះរស់នៅថែរក្សាតាំងពីតូច ផ្តល់ជាជំនាញប្រកបរបរចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលដែលឪពុករបស់អ្នកនាងលាចាកលោក អ្នកនាងបានផ្អាកនូវការងារសិល្បៈមួយរយៈខ្លីដើម្បីចាត់ចែងរៀបចំពិធីបុណ្យសពលោកឪពុកឱ្យបានស្រួលបួល មុននឹងត្រឡប់ទទួលការងារសារជាថ្មីវិញ។

អ្នកនាង ខាត់ សុឃីម ក៏ធ្លាប់បានបង្ហាញពីអារម្មណ៍ដែលនៅសល់តែម្តាយ និងបាននាំម្តាយដើរលំហែកាយផងដែរ បន្ទាប់ពីពិធីបុណ្យសព្វលោកឪពុកត្រូវបានបញ្ចប់។

យ៉ាងណាមិញកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាងស្រាប់តែជួបទុក្ខផ្ទួនៗជាថ្មី ខណៈដែលម្តាយបង្កើតរបស់អ្នកនាងឈឺធ្ងន់ត្រូវចូលមន្ទីរពេទ្យពិនិត្យបន្ទាន់មើលទៅសភាពគួរឱ្យអាណិតជាពន់ពេក បណ្តាល ឱ្យមហាជនជាច្រើនកាន់តែសោកសង្រេងលើសដើមដែលអ្នកនាងត្រូវជួបបញ្ហាក្នុងគ្រួសារមិនចេះចប់មិនចេះហើយបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

<b>អ្នកនាង ខាត់ សុឃីម និងម្តាយ</b>
អ្នកនាង ខាត់ សុឃីម និងម្តាយ
<b>អ្នកនាង ខាត់ ស្រីវង និងម្តាយ</b>
អ្នកនាង ខាត់ ស្រីវង និងម្តាយ
ខាត់ សុឃីមខាត់ ស្រីវង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T