ក្លិបបាល់ទាត់វិសាខា បានឱ្យកីឡាករទាំងអស់ពាក់អាវមានរូបកីឡាករ ទៀត គឹមហេង និងភ្ជាប់នូវពាក្យមួយឃ្លាថា...

//s5.kh1.co/0c/0cbf32bfb12405593df218a487123ad011d05357.png
កីទ្បា

 ០៧-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីការប្រកួតលីគកំពូលកម្ពុជានាថ្ងៃទី០៥ ខែកក្កដា កន្លងទៅនេះគេបានមើលឃើញរឿងដ៏គួរអោយគោរពសរសើរមួយ ខណៈដែលកីឡាករក្លឹបបាល់ទាល់វិសាខាទាំងអស់បានពាក់អាវដែលមានរូបកីឡាករទៀត គីមហេងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយកាលពីចុងខែមិថុនានេះ។

ភ្នំពេញ៖ កាលពីការប្រកួតលីគកំពូលកម្ពុជានាថ្ងៃទី០៥ ខែកក្កដា កន្លងទៅនេះគេបានមើលឃើញរឿងដ៏គួរឱ្យគោរពសរសើរមួយ ខណៈដែលកីឡាករក្លឹបបាល់ទាល់វិសាខាទាំងអស់បានពាក់អាវដែលមានរូបកីឡាករ ទៀត គឹមហេង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយកាលពីចុងខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវិលត្រលប់មកវិញនៃលីគកំពូលកម្ពុជាកាលពីចុងសប្ដាហ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើន ទោះបីជាមិនមានការអនុញ្ញាតឱ្យមានការទស្សនាផ្ទាល់នៅកីឡដ្ឋានយ៉ាងណាក្ដី។ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដានេះ ក្លឹបវិសាខាមានជំនួបប្រកួតដ៏តានតឹងមួយជាក្លឹបភ្នំពេញក្រោននៅកីឡដ្ឋាន RSN។

យ៉ាងណាមិញ រឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺនៅមុនពេលការប្រកួត ពោលគឺពេលធ្វើដំណើរ និងពេលហ្វឹកហាត់កម្ដៅសាច់ដុំនៅក្នុងទីលាន កីឡាករវិសាខាទាំងអស់បានពាក់អាវដែលមានរូបកីឡាករទៀត គឹមហេង ដែលបានភ្ជាប់មកជាមួយពាក្យមួយឃ្លា៖ "រឹងមាំឡើង! ពួកយើងនៅក្បែរអ្នកជានិច្ច! BE STRONG"។ ទង្វើនេះត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តដល់កីឡាករ ទៀត គឹមហេង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលធ្វើដំណើរតាមម៉ូតូរបស់ខ្លួន៕

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពមួយចំនួនពីទំព័រហ្វេសប៊ុករបស់ក្លឹបវិសាខាខាងក្រោមនេះ៖

 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា
 ក្លឹបវិសាខា

ប្រភពVisakha Football Club

Piseth
Piseth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T