តិចច្រឡំស្រុកគេអីចុះ! សម្រស់ទឹកធ្លាក់ ស្រុកយើងទាំងនេះ ស្អាតខ្លាំង ដូចគំនូរ

//s5.kh1.co/90/90cc61be05a7b9ba2edb10932ee3068aac3e5a3b.jpg
តារា & កម្សាន្ដ

 ២៨-មិថុនា-២០២៣ ១១ព្រឹក · ១០ ខែមុន

ជាការពិតណាស់ មានមនុស្សមួយចំនួន តែងតែសរសើរអំពីសម្រស់តំបន់ទេសចរណ៍ នៅក្រៅប្រទេសថាស្អាតទាក់ភ្នែក ប៉ុន្តែ បើក្រឡេកមកមើលតំបន់ទេសចរណ៍នៅក្នុងស្រុកយើងវិញ ក៏មិនចាញ់គេប៉ុន្មានដែរ ដូចជាតំបន់ទាំងនេះជាដើម ស្អាតដូចគំនូរអញ្ចឹង។

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានដឹងហើយថា ប្រទេសកម្ពុជារបស់យើង គឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដូចជា ព្រៃឈើ ភ្នំតូចធំ នៅគ្រប់បណ្ដាខេត្ត និង តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយដល់តំបន់ រម្មណីដ្ឋាននៅក្នុងប្រទេសរបស់យើងវិញ ច្បាស់ណាស់ថា ពិតជាសម្បូរមិនចេះខ្វះនោះទេ ពិសេស ទឹកធ្លាក់ ដែលមាននៅតាមជួរភ្នំនានាផ្ទាលតែម្ដង ហើយទីកន្លែងទាំងនោះដែរ ភាគច្រើនគឺសុទ្ធសឹងតែអំណោយផលពីធម្មតជាតិ រហូតដល់កន្លែងខ្លះ មានភាពស្រស់ស្អាតខ្លាំង ប្រៀបបានទៅនឹងផ្ទាំងគំនូរថែមទៀតផង។

ជាមួយគ្នានេះដែរ ថ្ងៃនេះផ្ទាល់ ខ្មែរឡូត នឹងលើកយកបង្ហាញនូវតំបន់ទឹកធ្លាក់មួយចំនួនតូច ដែលមានទេសភាព និង សោភណ្ឌភាពស្អាតខ្លាំង ដែលកំពុងស្រូបយកភ្ញៀវទេសចរណ៍គ្រប់ទិសទីមកកម្សាន្តមិនដាច់ផងដែរ។

កុំឲ្យខាតពេលយូរ ទៅទស្សនា សម្រស់ទឹកធ្លាក់មួយចំនួននៅក្នុងស្រុកខ្មែររបស់យើង ដែលមើលទៅពិតជាស្អាតខ្លាំងដូចផ្ទាំងគំនូរ ដូចខាងក្រោម៖

១.ទឹកធ្លាក់ភ្នំត្បែង

ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចម្ងាយ ១៨ គីឡូម៉ែត្រ ពីក្រុងព្រះវិហារតាមផ្លូវជាតិលេខ ៦២។ហើយទីនេះ ជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលមានព្រៃក្រាលគ្របដណ្ដប់យ៉ាងក្រាស់ និងស្រស់ស្អាតខ្លាំង ហើយថែមទាំងមានកន្លែងកម្សាន្តជាច្រើន ដូចជា ទឹកធ្លាក់ជាច្រើនកន្លែងផងដែរ។ រូបភាពពី៖ ទឹកធ្លាក់ស្រុកខ្មែរ "Waterfalls of Cambodia"

ទឹកធ្លាក់ភ្នំត្បែង
ទឹកធ្លាក់ភ្នំត្បែង

២.ទឹកធ្លាក់ឆាយប្រុយ

ទឹកធ្លាក់នេះ លាក់ខ្លួននៅកណ្តាលព្រៃយ៉ាងស្ងប់ស្ងាត់ នាខេត្តពោធិ៍សាត់ ប៉ុន្តែកាលណា យើងបានទៅដល់ហើយ ច្បាស់ណាស់ថា នឹងអាចរសាយនូវទុក្ខកង្វល់បាន ព្រោះថា ទីនោះមានទឹកធ្លាក់ពីទីដ៏ខ្ពស់ អមនឹងបរិយាកាសស្រស់ស្អាត និងរុក្ខជាតិចម្រុះ លូតលាស់យ៉ាងបៃតងខ្ចី ចោលស្រមោលទៅក្នុងទឹកដ៏ថ្លាយង់ គួរឲ្យចង់ទស្សនា។ រូបភាពពី៖ I Love Pursat

ទឹកធ្លាក់ឆាយប្រុយ
ទឹកធ្លាក់ឆាយប្រុយ
ទឹកធ្លាក់ឆាយប្រុយ
ទឹកធ្លាក់ឆាយប្រុយ

៣.ទឹកជ្រោះព្រះនិមិត្ត

ទីនេះ ពិតជាមានទិដ្ឋភាពស្រស់ស្អាតខ្លាំង ហើយពេញនិយមបំផុតនៅលើទឹកដីប្រសព្វនិងខេត្តព្រះវិហារផង និងស្ទឹងត្រែងផង ជាប់នឹងព្រំប្រទល់ប្រទេសឡាវ។ ទីនេះមិនត្រឹមតែជាកន្លែងដែលមានអ្នកទេសចរណ៍ទៅលេងកម្សាន្តព្រោះតែទេសភាពស្អាតប៉ុណ្ណោះទេ ប៉ុន្តែកន្លែងនេះ ក៏មានរឿងព្រេងពីបុរាណកាលគួរឲ្យចាប់អារម្មណ៍ផងដែរ។ រូបភាពពី៖ Tim

ទឹកជ្រោះព្រះនិមិត្ត
ទឹកជ្រោះព្រះនិមិត្ត
ទឹកជ្រោះព្រះនិមិត្ត
ទឹកជ្រោះព្រះនិមិត្ត

៤.ទឹកធ្លាក់ភ្នំគូលែន

ទីនេះក៏ជាកន្លែងទឹកធ្លាក់មួយកន្លែងទៀតដែរ ស្ថិតនៅលើភ្នំគូលែន ខេត្តសៀមរាប ដែលទីនេះមានទិដ្ឋភាពស្រស់ស្អាតខ្លាំងដូចផ្ទាំងគំនូរ ពិសេសនៅទីនេះ ក៏ជាកន្លែងទីសក្ការៈរបស់ប្រជាជនយើងផងដែរ។ រូបភាពពី៖ Dyna Pisith

ទឹកធ្លាក់ភ្នំគូលែន
ទឹកធ្លាក់ភ្នំគូលែន
ទឹកធ្លាក់ភ្នំគូលែន
ទឹកធ្លាក់ភ្នំគូលែន

៥.ទឹកជ្រោះប៊ូស្រា

តំបន់ទឹកជ្រោះប៊ូស្រានេះ ជាកន្លែងកម្សាន្តដែលពេញនិយមបំផុតជាច្រើនឆ្នាំណាស់មកហើយ នៅក្នុងខេត្តមណ្ឌលគីរី ។ ព្រោះតែទីនេះ មានទឹកធ្លាក់ច្រើនដំណាក់ និងមានទេសភាព បរិយាកាសល្អខ្លាំងនោះ ទើបធ្វើឲ្យអ្នកដែលបានមកលេងហើយ ជាប់ចិត្តចង់មកម្ដងហើយម្ដងទៀតផងដែរ។ រូបភាពពី៖ Heng Sovannreach

ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T