Jimin ប្រកាសចាកចេញពីក្រុម AOA និង​ពិភពសិល្បៈ​ បន្ទាប់ពីកើតរឿងរ៉ាវចម្រូសចម្រាស​!

//s5.kh1.co/ab/ab63e723e22998c5c6398c2b954d1ab49993b5f8.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ផលិតកម្ម របស់ Jimin បានប្រកាសជាផ្លូវការ​ ថារូបនាង បានសម្រេចចិត្តចាកចេញពីក្រុម និង រង្វង់សិល្បៈទាំងមូលផងដែរ

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ផលិតកម្ម​ FNC Entertainment ​បាន​ចេញ​សេចក្ដី​ប្រកាស​​ថា​ Jimin បាន​សម្រេច​ចាកចេញពីក្រុម និង​វិស័យសិល្បៈ​ទាំង​មូល​ហើយ បន្ទាប់ពីមានរឿងអាស្រូវ ជាមួយអតីតសមាជិកក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ផ្លូវការទាំងស្រុង របស់ផលិតកម្ ម៖

ដំបូងយើងសូមអភ័យទោស ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការព្រួយបារម្ភ។ ទាក់ទងនឹងភាពចម្រូងចម្រាស នាពេលថ្មីៗនេះ ជុំវិញសិល្បកររបស់យើងឈ្មោះ Jimin បានសម្រេចចិត្តចាកចេញពី AOA និងឧស្សាហកម្មកម្សន្តតន្រ្តីហើយ។ យើងមានការសោកស្តាយយ៉ាងខ្លាំងហើយចំពោះរឿងនេះ ហើយនឹងព្យាយាមគ្រប់គ្រងសិល្បកររបស់យើង ឲ្យកាន់តែល្អប្រសើរឡើង នាពេលអនាគត។ ជាថ្មីម្តងទៀត យើងសូមអភ័យទោស ចំពោះការបង្កឲ្យមានការព្រួយបារម្ភ។

FNC Entertainment  

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ខែកក្កដា អតីតសមាជិកក្រុម AOA ឈ្មោះ Mina បានបានទម្លាយរឿងរ៉ាវមួយចំនួន លើនៅបណ្ដាញ Instagram ដោយចោទប្រកាន់ថា Jimin បានធ្វើបាបនាង អស់ជាច្រើនឆ្នាំ អំឡុងពេលដែលនាងនៅក្នុងក្រុម។

ដោយសារតែភាពចម្រូងចម្រាសនេះ បានបន្តលាតត្រដាង នៅពេលដែល Mina នៅតែបន្តចែកចាយភស្តុតាងជាច្រើន នៃការធ្វើបាបខ្លួនឯង ហើយបានបន្តលាតត្រដាង ពីការព្យាបាទរបស់ Jimin អតីតមិត្តរួមរបស់នាង មកលើនាង៕

ទស្សនារូបខាងក្រោម ៖

ក្រុម AOA
ក្រុម AOA
Jimin និង Mina
Jimin និង Mina
Mina
Mina
Jimin
Jimin
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T