អ៊ីស្រាអែលជោគជ័យ ក្នុង​ការបាញ់បង្ហោះផ្កាយរណប​ស៊ើបការណ៍ ឡើងទៅកាន់ទីអវកាស

//s5.kh1.co/f1/f1265bfa2ec04b47e1a3d8a7298de9e8fa1152f1.jpg
បច្ចេកវិទ្យា

 ០៦-កក្កដា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ផ្កាយរណបនេះ មានឈ្មោះថា Ofek 16 ត្រូវបានបាញ់បង្ហោះ​នៅពីព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយចេញតាំងបាញ់បង្ហោះមួយ នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ​តាមរយៈ​រ៉ុក្កែត Shavit

យេរូសាឡឹម៖ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា នៅថ្ងៃចន្ទនេះប្រទេសអ៊ីស្រាអែល បានទទួលជោគជ័យ​ក្នុងបេសកកម្ម បាញ់បង្ហោះផ្កាយរណបអង្កេតការណ៍មួយ ឡើងទៅកាន់ទីអវកាស ក្នុងគោលបំណងឃ្លាំមើលកងកម្លាំងយោធារបស់សត្រូវ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ofek 16 គឺជា​ផ្កាយរណបស៊ើបការណ៍ ​ដែលមានសមត្ថភាពជឿនលឿន
Ofek 16 គឺជា​ផ្កាយរណបស៊ើបការណ៍ ​ដែលមានសមត្ថភាពជឿនលឿន

ផ្កាយរណបថ្មីនេះ មានឈ្មោះថា Ofek16 ត្រូវបានបាញ់បង្ហោះ​កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយចេញតាំងបាញ់បង្ហោះមួយ នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ​តាមរយៈ​រ៉ុក្កែត Shavit ដែលត្រូវបានអភិវឌ្ឍឡើងក្នុង​ប្រទេសអ៊ីស្រាអែលផ្ទាល់ ​និងធ្លាប់បានប្រើដើម្បីបាញ់បង្ហោះផ្កាយរណបមុនៗរួចមកហើយ។

Ofek 16 ត្រូវបានបាញ់បង្ហោះ​កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ
Ofek 16 ត្រូវបានបាញ់បង្ហោះ​កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ

រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាន​លើកឡើងយ៉ាងដូច្នេះថា៖

Ofek16 គឺជាផ្កាយរណបស៊ើបការណ៍​ ដែលមានសមត្ថភាពជឿនលឿន។ ហើយ​យើងនឹងបន្តពង្រឹង ក៏ដូចជារក្សាសមត្ថភាពតាមដានរបស់ប្រទេសអ៊ីស្រាអែល ឱ្យបាននៅគ្រប់តំបន់ និងគ្រប់ទីកន្លែង។

Benny Gantz
អ៊ីស្រាអែលកំពុងពង្រឹងសមត្ថភាពតាមដានសត្រូវ
អ៊ីស្រាអែលកំពុងពង្រឹងសមត្ថភាពតាមដានសត្រូវ

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ អ៊ីស្រាអែលបាននឹងកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធផ្កាយរណបអង្កេតការណ៍របស់ខ្លួន ឱ្យមានសមត្ថភាពកាន់តែប្រសើរជាងមុន​ ដើម្បីតាមដានសត្រូវដូចជា អ៊ីរ៉ង់ ដែលកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស​នេះ អាចបង្កការគំរាមកំហែងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល រួមទាំងប្រទេសមួយចំនួនទៀត៕

អ៊ីស្រាអែលកំពុងតាមដាន ប្រទេសអ៊ីរ៉ង់
អ៊ីស្រាអែលកំពុងតាមដាន ប្រទេសអ៊ីរ៉ង់
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T