ដោយទើបទទួលដំណឹងល្អ ផែនការជីកយករ៉ែនៅឋានព្រះចន្ទ អាចនឹងចាប់ផ្ដើម នៅឆ្នាំ២០២៥

//s5.kh1.co/13/131b66ebe910e7f5ab823bd89d7f0d17e0a5593a.jpg
បច្ចេកវិទ្យា

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមការងាររបស់អង្គការណាសាបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា ព្រះចន្ទដែលជាផ្កាយរណបធម្មជាតិរបស់ផែនដី អាចនឹងមានរ៉ែនៅក្រោមផ្ទៃរបស់វាកាន់តែច្រើន ជាងការគិតពីមុនៗ។

អាមេរិក៖ ផែនការនៃការចាប់ផ្ដើមរុករករ៉ែនៅឋានព្រះចន្ទ នៅដើមឆ្នាំ២០២៥ កាន់តែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងជាងមុន នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីក្រុមការងាររបស់អង្គការណាសាបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា ព្រះចន្ទដែលជាផ្កាយរណបធម្មជាតិរបស់ផែនដី អាចនឹងមានរ៉ែនៅក្រោមផ្ទៃរបស់វាកាន់តែច្រើន ជាងការគិតពីមុនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយប្រើប្រាស់ទិន្នន័យពីឧបករណ៍ Miniature Radio Frequency (Mini-RF) ពីលើយានអង្កេត Lunar Reconnaissance Orbiter (LRO) របស់អង្គការណាសា ក្រុមអ្នកស្រាវជ្រាវបានឈានមកដល់សេចក្ដីសន្និដ្ឋានថា ផ្ទៃផ្នែកខាងក្រោមរបស់ព្រះចន្ទមានកំហាប់ខ្ពស់ នៃលោហៈមួយចំនួន ដូចជាដែកនិងទីតានីញ៉ូមច្រើនជាងការប៉ាន់ស្មាន។ ការសិក្សានេះត្រូវបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Earth and Planetary Science Letters។

រូបតំណាង
រូបតំណាង

ភស្តុតាងនេះត្រូវបានគេរកឃើញ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកទឹកដែលបានកកនៅខាងក្រោមផ្ទៃរណ្ដៅ នៅតំបន់ប៉ូលខាងជើងព្រះចន្ទ។ អ្នកស្រាវជ្រាវបានរកឃើញថា គំរូរណ្ដៅដែលធំជាងនិងជ្រៅជាងអាចនឹងមានកំហាប់ដែកខ្ពស់ ជាងរណ្ដៅដែលតូចនិងរាក់។

កាលពីខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយជំរុញឲ្យមនុស្សធ្វើការជីកយករ៉ែពីព្រះចន្ទ និងនៅទីអវកាសផ្សេងៗទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T