អ៊ុំ វិចិត្រ ថាមិនពេញចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដែលអនុញ្ញាតឲ្យគ្រាប់បាល់ទី២របស់ វិសាខា កើតមានឡើង

//s5.kh1.co/32/32015f935a57cb0ef09917248b2f15d476b7100b.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ុំ វិចិត្រ ថាមិនពេញចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដែលអនុញ្ញាតឲ្យគ្រាប់បាល់ទី២របស់ វិសាខា កើតមានឡើង

ភ្នំពេញ៖ ក្រុមសឹង្ហក្រហមភ្នំពេញក្រោន បានរក្សាភាពមិនដែលចាញ់របស់ខ្លួនក្នុងក្របខណ្ឌ មិត្តហ្វូនខេមបូឌានលីគ រដូវកាលនេះ ក្រោយប្រកួតស្មើគ្នាជាមួយក្រុមបាល់ទាត់វិសាខា ក្នុងលទ្ធផល ២ទល់នឹង ២ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅកីឡដ្ឋាន Smart RSN។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវ វិសាខា ជាអ្នកបើកឆាកនាំមុខមុន​ សម្រេចទីដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទីទី១១ ខណៈមុនននឹងបញ្ចប់តង់ទី១ ក្រុមម្ចាស់ផ្ទះ ក៏វាយបក បានស្មើ បំប៉ោងសំណាញ់ទីដោយ ម្ចាស់អាវលេខ១០ Paulo Victor នៅនានាទី៣០។

រូបភាព៖ MCL
រូបភាព៖ MCL

ឈានចូលដល់តង់ទី២ បាន២០នាទី ខ្សែប្រយុទ្ធ រឹង ប៊ុនហៀង បានស៊ុតគ្រាប់ទី២ ជួយវិសាខា នាំមុខសាជាថ្មី ខណៈគ្រាប់ទី២នេះ ហាក់មានការតវ៉ាច្រើនពីសំណាក់កីឡាករ ក្រុមភ្នំពេញក្រោន រហូតឈានដល់ខ្សែប្រយុទ្ធ Paulo Victor ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីទីលានទៀតផង ។

រូបភាព៖ MCL
រូបភាព៖ MCL

មិនជាថ្វីបើទោះជាមានគ្នាត្រឹម១០នាក់ ក៏ក្រុមលោកគ្រូ ស៊ុំ វណ្ណា នៅតែព្យាយាមសម្រុកតបត ជាលទ្ធផល នៅចុងតង់ទី២ នាទីទី៨៤ ម្ចាស់អាវលេខ៩ Nieto ក៏រកគ្រាប់បាល់តាមស្មើ ២ទល់នឹង២។

រូបភាព៖ MCL
រូបភាព៖ MCL

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត អ្នកចាំទីចាស់វស្សារបស់ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានសម្ដែងការមិនពេញចិត្ត ជុំវិញការកាត់សេចក្ដីរបស់លោក អាជ្ញាកណ្ដាល ដែលផ្ដល់គ្រាប់ទី២ ឲ្យក្រុមវិសាខា ដោយលើកឡើងយ៉ាងដូច្នេះថា៖

ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលតែងតែផ្តល់កម្លាំងចិត្តដល់ពួកយើង ហើយខ្ញុំសង្ឃឹមថាក្រុមយើងនឹងបន្តធ្វើបានល្អនៅការប្រកួតបន្ទាប់ទៀត

  កីឡាករ អ៊ុំ វិចិត្រ
រូបភាព៖ PPCFC
រូបភាព៖ PPCFC
https://s5.kh1.co/__image/w=650,h=734,q=100/6e/6ec1c22b1cb53d26229f575485348584ea9c8b04.png
https://s5.kh1.co/__image/w=650,h=688,q=100/8e/8e1438ce6da85e1d4486afe3398a716608979282.png

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ៖

(វីដេអូ ៖ The Tube Sports)

ប្រភពppcfc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T