មិនណយទេ! Everton ចូលប្រជែងជាមួយក្លិបធំៗនៅអង់គ្លេសតាមប្រមាញ់តារាជួរមុខរបស់ Real Madrid រូបនេះ

//s5.kh1.co/72/727fce12000d545325b125ddc90edce8332ea569.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Everton ចូលប្រជែងជាមួយក្លិបធំៗនៅអង់គ្លេសតាមប្រមាញ់ James Rodriguez ពី Real Madrid

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Real Madrid កំពុងតែត្រៀមលក់ចេញកីឡាករ James Rodriguez នៅទីផ្សាដោះដូរកីឡាករខាងមុខនេះ។ ក្នុងនោះមានក្លិបធំៗនៅអង់គ្លេសជាច្រើនកំពុងតែប្រជែងគ្នាក្នុងការទិញយកកីឡាកររូបនេះ ក្នុងនោះមានដូចជាក្លិប Arsenal, Wolves និង Manchester United ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ James Rodriguez
  កីឡាករ James Rodriguez

ស្របពេលជាមួយគ្នានេះ បេក្ខភាពថ្មីដែលត្រៀមចូលប្រជែងនោះគឺក្លិប Everton ដែលដឹកនាំដោយអតីតគ្រូបង្វឹករបស់ Real Madrid ដែរនោះគឺលោក Carlo Ancelotti ។ ជាមួយគ្នានេះ រូបលោកជាអ្នកដែលតាមសសើរ ពីសមត្ថភាពរបស់ James តាំងពីដើមមក។

  កីឡាករ James Rodriguez
  កីឡាករ James Rodriguez

ក្លិប Everton ចង់បាន James ដើម្បីមកជំនួសកីឡាករ Sigurdsson ដែលកំពុងតែបង្ហាញទម្រង់លេងមិនសូវបានល្អនៅរដូវកាលនេះ។ ម៉្យាងវិញទៀត ជម្រើសជាតិកូឡុំប៊ីរូបនេះ ទំនងអាចនឹងមកជួយនាំលេងនៅតំបន់ប្រយុទ្ធរួមគ្នាជាមួយកីឡាករ Richarlison និង​ Dominic Calvert-Lewin

  កីឡាករ Richarlison និង​ Dominic Calvert-Lewin
  កីឡាករ Richarlison និង​ Dominic Calvert-Lewin

យ៉ាងណាមិញ Real Madrid អាចនឹងដាក់លក់តារាវ័យ២៨ឆ្នាំរូបនេះក្នុងតម្លៃ ប្រមាណ២០លានផោន (ឬ២៥លានដុល្លារ)។ គួរឲ្យដឹងដែរថា James បង្ហាញខ្លួនឲ្យ Real Madrid សរុបបាន១២៥ប្រកួត ដោយរកបាន ៣៧គ្រាប់និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន៤២ដង មុនពេលផ្លាស់ទៅ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងចំនួន២ឆ្នាំ។ បច្ចុប្បន្ននេះរូបគេបានផ្លាស់មកក្លិប Real Madrid វិញហើយ ប៉ុន្តែកំពុងតែស្ថិតនៅក្រៅបញ្ជីជម្រើសដំបូងរបស់លោកគ្រូបង្វឹក Zidane ៕

  កីឡាករ James Rodriguez កាលលេងឲ្យ Bayern Munich
  កីឡាករ James Rodriguez កាលលេងឲ្យ Bayern Munich

ប្រភពgivemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T