ត្រចៀកកាំ ចេញមុខបកស្រាយ ក្រោយលេចលឺដំណឹងលែងលះ

//s5.kh1.co/73/7320c714616fecd905980d146fcc9cfc15aabc26.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រីជនជាតិដ៏មានប្រជាប្រិយភាព Zhao Wei ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន មានការសង្ស័យថា នាង និងស្វាមីមានការលែងលះគ្នា ខណៈពេលដែលនៅសុខៗ រូបភាពស្វាមីនាង បានបាត់ពីប្រូហ្វាល់ផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យនាងមានប្រតិកម្មចំពោះរឿងនេះ ដោយបានចេញមកនិយាយបែបនេះ​ថែមទៀត។

ចិន៖ កាលពីថ្មីៗនេះ ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន ហាក់មានការសង្ស័យ ដែលបណ្ដាលឲ្យមានពាក្យចចាមអារ៉ាមពីរឿងលែងលះគ្នា រវាងគូស្វាមីភរិយា របស់តារាសម្ដែងស្រីដ៏ល្បីឈ្មោះ Zhao Wei ហៅ ត្រចៀកកាំ បន្ទាប់ពី រូបភាពទាំងអស់របស់ស្វាមីនាង បានបាត់ចេញពីប្រូហ្វាល់របស់នាង ដែលធ្វើឲ្យមនុស្សជាច្រើនបានគិតថា តារាស្រីរូបនេះ បានលុបចោលរាល់អនុស្សាវរីយ៍ របស់ស្វាមីនាងចេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីមានពាក្យចចាមអារ៉ាមបែបនេះ តារាស្រី Zhao Wei បានបង្ហោះសារ បង្ហាញពីប្រតិកម្ម យ៉ាងច្បាស់ថា៖ 

ហត់នឿយនឹងពាក្យចចាមអារ៉ាមមិនពិតណាស់ ខិតខំធ្វើការវិញល្អជាង ។

Zhao Wei

តាមរយៈសារបង្ហោះមួយនេះ Zhao Wei ពិតជាបានអះអាងយ៉ាងច្បាស់ថា ការលែងលះរវាងនាងនិងស្វាមី គឺជាពាក្យចចាមអារ៉ាមមិនពិតនោះទេ។

គួរបញ្ជាក់ផងដែរថា Zhao Wei និង ស្វាមីរបស់នាង បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ ២០០៨ មកម្លេះ ប៉ុន្តែមិនបានរៀបចំពិធីមង្គលការជាផ្លូវការទេ ហើយប្តីប្រពន្ធមួយគូនេះ ថែមទាំងមានកូនស្រីតូចដ៏គួរឲ្យស្រលាញ់ជាមួយគ្នាថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei 
Zhao Wei និង ស្វាមី
Zhao Wei និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T