វង្វេងពេញសង្វៀន! ដៃភ្លើង រឿង សោភ័ណ្ឌ ព្រលះកីឡាករបរទេសកម្ពស់ជិត ១ម៉ែត្រ៩០បែកផ្សែង (មានវីដេអូ)

//s5.kh1.co/24/241b75153bdca8a18fede41eb8a749dc52573a08.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រឿង សោភ័ណ្ឌ មិនទុកទេលើកនេះ ក្នុងជំនួបជាមួយកីឡាករបរទេស

ភ្នំពេញ៖ រឿង សោភ័ណ្ឌ ចេញដៃធ្ងន់ៗណាស់លើកនេះ ពេលប៉ះជាមួយកីឡាករបរទេស Max Shaw របស់អង់គ្លេស។ កីឡាករ Max Shaw បានមកហ្វឹកហាត់នៅកម្ពុជាអស់មួយរយៈមកហើយ ដោយសារតែគាត់ ជួបបញ្ហា មិនអាចវិលត្រលប់ទៅប្រទេសកំណើតវិញ ដែលបង្កឡើងដោយជំងឺកូវីដ១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រឿង សោភ័ណ្ឌ និង​ Max Shaw កំពុងរំលឹកគុនគ្រូ
រឿង សោភ័ណ្ឌ និង​ Max Shaw កំពុងរំលឹកគុនគ្រូ

ការប៉ះគ្នារបស់អ្នកទាំងពីរ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ដោយ រឿង សោភ័ណ្ឌ តគីឡូឲ្យកីឡាបរទេសរូបនេះ ព្រោះគាត់មានបទពិសោធន៍ត្រឹមតែ១៤ដងប៉ុណ្ណោះលើសង្វៀន។

លោកអាជ្ញាកណ្តាលកំពុងរាប់ ទៅលើ Max Shaw
លោកអាជ្ញាកណ្តាលកំពុងរាប់ ទៅលើ Max Shaw

ក្នុងទឹកទី១ សោភ័ណ្ឌ បានប្រើកណ្តាប់ដៃរបស់ខ្លួន វាយធ្វើឲ្យ Max Shaw រង្វេង អាជ្ញាកណ្តាលរាប់មួយដង រហូតឈានចូលទឹកទី២ សោភ័ណ្ឌ ក៏បានដេញផ្តាច់ដៃគូរបស់ខ្លួន រហូតបានសម្រេច ដោយមិនប្រណីកណ្តាប់ដៃឡើយ៕

ចង់ឃើញ រឿង សោភ័ណ្ឌ និង Max Shaw ប្រកួតគ្នាយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

(វីដេអូ៖ Kun Khmer Super Fights)
Kongmona Mithora
គង់ម៉ូណា មិថុរ៉ា

អត្ថបទទាក់ទង

//s9.kh1.co/3e/3ed6d9ff286beb004e7255503ec49e1d6d53e341.jpg

ឮថាឈឿង ល្វៃ និងរិន ដេវីត នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA ឆាប់ៗនេះ តែមានដឹងអត់ថាកន្លងមកធ្លាប់មានជើងខ្លាំងខ្មែរ២នាក់រួចមកហើយដែលធ្លាប់គ្រងខ្សែក្រវាត់ស្ថាប័ននេះ

 ០៤-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T