BTS វ៉ាដាច់ Adele បំបែកឯតទគ្គកម្មចម្រៀងជាប់លេខ១ លើតារាង iTunes ១០៣ ប្រទេស

//s5.kh1.co/96/96dd8a09683fb8f609c6403fec2dde13ab76406a.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បទ Black Swan របស់ BTS ទទួលបានចំណាត់ថ្នាក់លេខ ១ លើតារាង iTunes រហូតដល់ទៅ ១០៣ ប្រទេស ដែលនេះជាការបំបែកឯតទគ្គកម្មថ្មី ដែលធ្លាប់បានកាន់កាប់ ដោយតារាចម្រៀង Adele។

កូរ៉េខាងត្បូង ៖ កាលពីថ្មីៗនេះ បទចម្រៀង Black Swan របស់ក្រុមចម្រៀងប្រុសកូរ៉េ លំដាប់ពិភពលោក BTS ដោយឥឡូវនេះ បទចម្រៀងមួយនេះ បានឈានទៅដល់ចំណាត់ថ្នាក់លេខ ក្នុងតារាង iTune គ្រប់ដណ្តប់ ១០៣ ប្រទេស ទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្រុមចម្រៀងប្រុសមួយក្រុមនេះ បានបំបែកឯតទគ្គកម្ម របស់តារាចម្រៀងស្រី Adele ដែលបានកាន់កាប់កំណត់ត្រាមួយនេះ អស់រយះពេល ៥ឆ្នាំ ជាមួយចំណាត់ថ្នាក់លេខ១ លើតារាង iTune គ្រប់ដណ្តប់លើ ១០២ ប្រទេស ជាមួយនឹងបទ Hello កាលចេញពី ២០១៥

ទន្ទឹមនឹងនេះដែរ បទចម្រៀងថ្មីចុងក្រោយ ដែលមានចំណងជើងថា Stay Gold ជាបទចម្រៀងទី ២០ របស់ពួកគេ ក៏ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាងចម្រៀង Billboard World Digital Song Sales Chart ផងដែរ ធ្វើឲ្យពួកគេក្លាយជាតារាចំរៀង ដែលមានបទចម្រៀងច្រើនបំផុត ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងនេះ៕

សូមទស្សនារូបខាងក្រោម ៖

BTS 
BTS 
BTS 
BTS 
BTS 
BTS 
Adele
Adele
តារាងឈ្មោះប្រទេស
តារាងឈ្មោះប្រទេស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T