កាន់តែធ្ងន់ធ្ងរ! ថ្ងៃនេះឥណ្ឌារកឃើញមនុស្ស ជាង២ម៉ឺននាក់ឆ្លងជំងឺកូវីដ១៩

//s5.kh1.co/40/4068cc8309464b3e13586d4eca51b66dec2136a9.jpg
សង្គម

 ០៦-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គិតមកទល់ពេលនេះ ចំនួន​អ្នកឆ្លងជំងឺកូវីដ១៩ នៅឥណ្ឌា បានបន្តកើនឡើងជិតដល់ ៧០ម៉ឺននាក់

ញូដេលី៖ បច្ចុប្បន្ន​នេះ ឥណ្ឌាគឺជាប្រទេស​ស្ថិតនៅលំដាប់ទី៣ ​​ក្នុងចំណោមប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ខ្លាំងបំផុតនៅលើពិភពលោក ​ដូចជា សហរដ្ឋអាមេរិក និងប្រេស៊ីល។ ហើយដោយសារ​តែកង្វះខាតការធ្វើតេស្ត ការ​គោរពតាមវិធានការរក្សាគម្លាតពីសង្គម ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ ​​ទើបបណ្តាលឱ្យអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ ​បន្តកើនឡើងជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កង្វះខាតការធ្វើតេស្ត ក៏ដូចជាពាក់ម៉ាសការពារឱ្យបានខ្ជាប់ខ្ជួន ​ជាកត្តាធ្វើឱ្យឆ្លងជំងឺ
កង្វះខាតការធ្វើតេស្ត ក៏ដូចជាពាក់ម៉ាសការពារឱ្យបានខ្ជាប់ខ្ជួន ​ជាកត្តាធ្វើឱ្យឆ្លងជំងឺ

ជាក់ស្ដែង បើយោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ត្រឹមរយៈពេល២៤ម៉ោង ​ប្រទេសឥណ្ឌាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីជាង ២៣,០០០នាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសនេះ បានកើនឡើងរហូតដល់ទៅ ៦៩៨,២៣៣នាក់។ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការតឹងរ៉ឹងឱ្យបានទាន់ពេលវេលាទេនោះ ចំនួនអ្នកឆ្លង​ជំងឺ​​ក្នុងប្រទេសឥណ្ឌា អាចនឹងបន្តកើនឡើងរហូតដល់ជិត១លាននាក់ ​នៅត្រឹមថ្ងៃទី ១៥ ខែកក្កដា​។

ខណៈពេលដែលករណីឆ្លងថ្មីចេះតែបន្តកើនឡើងខ្លាំង ឥណ្ឌាបានកែច្នៃសណ្ឋាគារទៅមន្ទីរពេទ្យបណ្តុះអាសន្ន
ខណៈពេលដែលករណីឆ្លងថ្មីចេះតែបន្តកើនឡើងខ្លាំង ឥណ្ឌាបានកែច្នៃសណ្ឋាគារទៅមន្ទីរពេទ្យបណ្តុះអាសន្ន

គួរ​ឱ្យដឹងផងដែរថា ​បើគិតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានស្លាប់ដោយជំងឺកូវីដ១៩ ជិត២ម៉ឺននាក់ និងអ្នកជាសះស្បើយប្រមាណ ៤២​ម៉ឺននាក់។ ប៉ុន្តែបើទោះករណីឆ្លងជំងឺដ៏កាចសាហាវក្នុងប្រទេសឥណ្ឌា នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​ប្រទេសនេះ ​ត្រូវសម្រេចប្រកាសបន្ធូរបន្ថយ​វិធានការបិទទ្វារប្រទេស​​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏ធំធេងទៅលើសេដ្ឋកិច្ច និងប្រជាជនក្រីក្រ ដែលរស់​ចិញ្ចឹម​ជីវិត ដោយពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃ៕

ឥណ្ឌាគឺជាប្រទេសទី៣ ក្នុងចំណោមដែលរងគ្រោះខ្លាំងជំងឺកូវីដ១៩ នៅលើពីភពលោក
ឥណ្ឌាគឺជាប្រទេសទី៣ ក្នុងចំណោមដែលរងគ្រោះខ្លាំងជំងឺកូវីដ១៩ នៅលើពីភពលោក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T