អីយ៉ាស! PSG កំពុងតែបើកដៃឲ្យ Barca ចរចាទិញតារាឆ្នើមម្នាក់នេះទៅរួមក្លិបវិញហើយ

//s5.kh1.co/44/44576252a7614cd105afaf3f7492a8e5b506491e.jpg
កីទ្បា

 ០៦-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

PSG កំពុងតែបើកឲ្យក្លិប Barcelona ចរចាទិញតារាឆ្នើម Neymar ទៅរួមក្លិបវិញហើយ

បារាំង៖ ក្លិបអ្នកមានរបស់បារាំង  Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាកំពុងតែបើកដៃឲ្យក្លិប Barcelona ចរចាទិញយកកីឡាករឆ្នើម Neymar ទៅរួមនឹងក្លិបអេស៉្បាញមួយនេះវិញហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

គួរឲ្យដឹងដែរថា Neymar បានសម្រេចចិត្តចាកចេញពី Barca ទៅរួមនឹង PSG កាលពីឆ្នាំ២០១៧ ប៉ុន្តែថ្មីៗនេះរូបគេមានបំណងចង់ទៅលេងរួមគ្នាជាមួយនឹងកីឡាករ Messi និង Suarez វិញនៅរដូវកាលក្រោយ។

  កីឡាករ Neymar, Messi និង Suarez
  កីឡាករ Neymar, Messi និង Suarez

ក្លិប Barcelona កំពុងតែមានសង្ឃឹមយ៉ាងខ្ពស់ថានឹងអាចយក Neymar មកទឹក Nou Camp វិញបាននៅរដូវក្ដៅនេះ​​ ស្របពេលដែល Griezmann កំពុងតែមានទម្រង់លេងមិនសូវល្អជាមួយក្លិប។

កីឡាករ Neymar
កីឡាករ Neymar

គួរបញ្ជាក់ដែរថា Neymar បង្ហាញខ្លួនឲ្យ PSG បាន២២ប្រកួតនៅរដូវកាលនេះដោយរកបាន១៨គ្រាប់ និងបោះបាល់ឲ្យដៃគូរកគ្រាប់បាន១០លើក។ ជាមួយគ្នានេះ Barca នឹងត្រូវលក់កីឡាករជួរមុខមួយចំនួនដើម្បីត្រៀមលុយ ទិញ Neymar មករួមក្រុមវិញដោយកីឡាករដែលត្រូវលក់មានដូចជា Philippe Coutinho និង​ Dembele ជាដើម។

កីឡាករ Philippe Coutinho និង​ Dembele
កីឡាករ Philippe Coutinho និង​ Dembele

ដោយឡែកលោក Sandro Rosell ដែលជាអតីតប្រធានក្លិប Barca ក៏បានប្រាប់ឲ្យដឹងដែរថា Neymar ជាកីឡាករតែមួយគត់ដែរអាចមកធ្វើជាដៃគូដ៏មានប្រសិទ្ធភាពបំផុតជាមួយ Lionel Messi

  កីឡាករ Messi និង Neymar
  កីឡាករ Messi និង Neymar

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T